ព្រឹត្តិការណ៍

កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ យន្តហោះចម្បាំងតៃវ៉ាន់ និង ចិនប្រឈមមុខគ្នា ក្បែរដែនកោះតៃវ៉ាន់

តៃប៉ិ៖ កាលពីព្រឹកថ្ងៃអាទិត្យទី៩ខែកុម្ភៈកន្លងទៅនេះ កងកម្លាំងនៃទ័ពអាកាសរបស់កោះតៃវ៉ាន់ បានធ្វើការចេញពង្រាយយន្តហោះចម្បាំងរបស់ខ្លួនភ្លាមៗ ទៅប្រឈមមុខនឹងយន្តហោះចម្បាំងចិន ដែលបាននឹងកំពុងហោះហើរក្បែរដែនអាកាសរបស់ខ្លួន។

គួរឲ្យចាប់អារម្មណ៍ដែរនោះ គឺថានេះមិនមែនជាលើកទី១ទេ ដែលយន្តហោះចម្បាំងចិន បានធ្វើការហោះហើរក្បែរទៅនឹងកោះមួយនេះនោះ ។គិតចាប់តាំងតែពីឆ្នាំ២០១៦ ពេលដែលប្រធានាធិបតីកោះតៃវ៉ាន់លោកស្រីTsai Ing wen ឡើងកាន់តំណែងដំបូងមករដ្ឋាភិបាលក្រុងប៉េកាំង តែងតែបានធ្វើការសកម្មភាពបែបនេះ ជារឿយៗរហូតមក ។

គួរឲ្យដឹងដែរថានៅពេលនេះទីក្រុងប៉េកាំង ជឿជាក់ថាលោកស្រី Tsai ដែលបានឈ្នះការបោះឆ្នោតឡើងវិញ កាលពីខែមុនមានបំណងជំរុញឯករាជ្យភាពឲ្យកោះមួយនេះ កាន់តែខ្លាំងឡើងហើយថ្មីៗនេះ លោកស្រីមានប្រសាសន៍ថាតៃវ៉ាន់ គឺជាប្រទេសឯករាជ្យមួយដែលគ្រោងនឹងដាក់ ឈ្មោះថាជាសាធារណរដ្ឋចិនឬ Republic of China ជាឈ្មោះផ្លូវការរបស់ខ្លួន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top