បច្ចេកវិទ្យា

នាឡិកាដៃម៉ាក Patek Philippe ដ៏កម្រមួយគ្រឿងលក់បានតម្លៃ ១៧,៦ លានដុល្លារអាមេរិក

ទីក្រុងហ្សឺណែវ៖ នេះបើយោងតាមអ្នករៀបចំការដេញថ្លៃ Phillips បានប្រាប់ឲ្យដឹងថា នាឡិកាម៉ាក Patek Philippe ដែលផលិតនៅឆ្នាំ ២០១៦ បានក្លាយជានាឡិកាដៃថ្លៃបំផុតដែលមិនធ្លាប់មាន ដោយលក់ក្នុងការដេញថ្លៃ បានឡើងថ្លៃកាន់តែខ្ពស់នៅចុងសប្តាហ៍នេះ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express ។

នាឡិកានេះត្រូវបានលក់ក្នុងតម្លៃ ១៤,១៩០,០០០ ហ្វ្រង់ស្វីស (១៧,៦ លានដុល្លារអាមេរិក) លើសពី ១១ លានហ្វ្រង់ ដែលវាលក់បានកាលពី ៩ ឆ្នាំមុន ឬ ១១ លានដុល្លារនៅពេលនោះ។ នាឡិកា Patek Philippe Perpetual Calendar Chronograph Reference 1518 ផលិតក្នុងឆ្នាំ ១៩៤៣ គឺជានាឡិកាមួយក្នុងចំណោម ៤ គ្រឿង ត្រូវគេដឹងថា ផលិតពីដែកអ៊ីណុកជាមួយភាពកម្ររបស់វាធ្វើឲ្យវាកាន់តែមានការស្វែងរកច្រើនជាងនាឡិកាដែលផលិតពីមាស។

តម្លៃកំណត់ត្រាពិភពលោកឆ្នាំ ២០១៦ សម្រាប់នាឡិកាដៃត្រូវបានវ៉ាដាច់នៅឆ្នាំ ២០១៧ ដោយនាឡិកា Rolex Daytona របស់តារាហូលីវូដ Paul Newman ដែលលក់បាន ១៧,៨ លានដុល្លារ។ បន្ទាប់មក នាឡិកា Patek Philippe Grandmaster Chime ដែលត្រូវបានវ៉ាដាច់នៅឆ្នាំ ២០១៩ បានលក់ក្នុងតម្លៃ ៣១ លានដុល្លារ។

នេះបើយោងតាមអ្នករៀបចំការដេញថ្លៃ បាននិយាយថា ប៉ុន្តែការលក់នាឡិកាដែកអ៊ីណុក 1518 នៅចុងសប្តាហ៍នេះបានបញ្ជាក់ជាថ្មីនូវឋានៈរបស់ខ្លួនថា “ជានាឡិកាដៃមួយក្នុងចំណោមនាឡិកាដៃមានសារសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន។

Phillips បាននិយាយថា ការលក់នេះចំណាយពេលត្រឹមតែប្រាំបួននាទីកន្លះប៉ុណ្ណោះ ដោយទាក់ទាញអ្នកដេញថ្លៃចំនួនប្រាំនាក់ ដោយនាឡិកានោះត្រូវបានលក់ទៅឲ្យអ្នកដេញថ្លៃតាមទូរស័ព្ទ។ ការដេញថ្លៃនេះមានការចូលរួមពីសំណាក់ អ្នកប្រមូល អ្នកចែកចាយ និងអ្នកផលិតនាឡិកាល្បីៗជាច្រើននាក់បាននៅក្នុងបន្ទប់នោះ ដើម្បីធ្វើជាសាក្សីនៃការលក់នៅសណ្ឋាគារ President ក្នុងទីក្រុងហ្សឺណែវ៕

Most Popular

To Top