កីឡា

Juventus កំពុងត្រៀមខ្លួនចរចាអ្នកចាំទី ឆ្នើមរបស់ AC Milan ខណៈ Chelsea ក៏ចង់បានដូចគ្នា

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹប Juventus បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចរចាជាមួយ នឹងអ្នកចាំទី Mike Maignan ដែលកំពុងលេងឲ្យក្លឹប AC Milan ។

កីឡាករអ្នកចាំទីបារាំងរូបនេះ កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស អំពីអនាគតក្នុងការបន្តលេងឲ្យ AC Milan ។ក្នុងនោះគេសង្កេតឃើញថាសូម្បីតែក្លឹបតោខៀវ Chelsea ក៏កំពុងតាមចាប់អារម្មណ៍ កុងត្រាអ្នកចាំទីបារាំងរូបនេះដែរ។

គួរឲ្យដឹងដែរថា Maignan បានចូលរួមជាមួយនឹង AC Milan កាលពីឆ្នាំ២០២១ពីក្លឹប Lille នៅបារាំងហើយបានក្លាយ ទៅជាកម្លាំងការពារមួយ ដ៏មានប្រសិទ្ធភាពរបស់ក្លឹប៕

យ៉ាងណាក្តីបច្ចុប្បន្នមាន័យ៣០ឆ្នាំ ទៅហើយការចរចាបន្តកុងត្រាថ្មី ហាក់ដូចជាមិនទាន់ទទួលបានលទ្ធផលល្អ នៅឡើយ។វាកំពុងធ្វើឲ្យអារម្មណ៍ របស់កីឡាករកំពុងចាប់ផ្តើមសម្រេចចិត្ត សាជាថ្មីជាមួយនឹងអនាគតរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top