ប្រកួតជម្រុះពូល Group K យប់មិញរវាងក្រុមជម្រើស ជាតិអង់គ្លេស និងក្រុមជម្រើសជាតិសែប៊ី បានបញ្ចប់ទៅក្នុងលទ្ធផល២ទល់នឹង០។
ក្រុមជម្រើសជាតិអង់គ្លេស បានយកឈ្នះ២ទល់នឹង០ ដោយក្នុងនោះ១គ្រាប់ដំបូង រកបានដោយកីឡាករ Saka នាទីទី២៨ និងមួយគ្រាប់ទៀត ដោយកីឡាករ Eze នៅនាទីទី៩០។
អង់គ្លេសគ្រប់គ្រងបាល់ បានទៅដល់៦៣ ភាគរយ និងព្យាយាមស៊ុតបញ្ចូលទីបាន២១ដង ចំគោលដៅតែ៦ដង ប៉ុន្តែជាអត្រាច្រើន ជាងស៊ែប៊ីធ្វើបាន ។
លទ្ធផល៣ពិន្ទុនេះធ្វើឲ្យអង់គ្លេសបន្ត ស្ថិតនៅលេខរៀងទី១ក្នុងពូល Group K ដែលមាន២១ពិន្ទុ តាមពីក្រោយដោយ អាល់បេនីមាន១៤ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី
