ភ្នំពេញ៖ នាអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូ បានដឹកនាំក្រុមជម្រើសជាតិ លើប្រភេទកីឡាហែលទឹកពាក់ជើងទារបស់សហព័ន្ធខ្មែរកីឡាហែលទឹកបានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នឹងចាត់បញ្ជូនក្រុមជម្រើសជាតិលើប្រភេទកីឡាហែលទឹកពាក់ជើងទាចំនួន ៨ រូប រួមមានគ្រូបង្វឹក ១រូប គ្រូជំនួយ ១រូប និងកីឡាករ ៤រូប កីឡាការិនី ២រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបន្តថា បង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ៩ រូប ក្នុងនោះ រូបលោកជាប្រធានប្រតិភូដឹកនាំ លោក ហែមថុន ពន្លឺ គ្រូបង្វឹក លោក លឹម កែវឧត្តម គ្រូជំនួយ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម នរវិទូ ។ ក្រុមអត្តពលិកទំាំងនេះបានធ្វើការហ្វឹកហាត់ជាប្រចាំនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
បញ្ជាក់ថា លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ រូបលោកនឹងដឹកនាំការប្រកួតប្រជុំប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) ព្រមទាំងនឹងជួយដល់ម្ចាស់ផ្ទះទៀតផង៕
ដោយ៖ លី ភីលីព
