ថៃ ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បេក្ខនារីបវរកញ្ញាចក្រវាឡឆ្នាំ២០២៥ តំណាងមកពីប្រទេសអេស្តូនី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហុងគ្រី ដែលចូលរួមព្រឹត្តិការណ៍ការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ២០២៥ បានរងការពុលអាហារ ខណៈពួកនាងពេលកំពុងរៀបចំខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសថៃ នៅថ្ងៃទី២១ ខែវិច្ឆិកា។
១.នាង Kincs Dezsényi មកពីប្រទេសហុងគ្រី៖អង្គការបវរកញ្ញាចក្រវាឡហុងគ្រី បានប្រកាសនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃពុធថា នាង Dezsényi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារករណីពុលអាហារធ្ងន់ធ្ងរ”។ ជាលទ្ធផល នាងនឹងខកខានសកម្មភាពមួយចំនួនដែលបានកំណត់ពេល។ អង្គការនេះបានសម្តែងក្តីសង្ឃឹមថា ម្ចាស់ក្សត្រីសម្រស់អាចជាសះស្បើយយ៉ាងឆាប់រហ័សដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រ និងបានថ្លែងអំណរគុណដល់ប្រទេសថៃចំពោះ “ការថែទាំកម្រិតខ្ពស់”។

២.នាង Sanly Liu មកពីប្រទេសឥណ្ឌូនេស៊ី៖នាង Liu បានចែករម្លែករូបថតថ្នាំគ្រាប់នៅលើបណ្តាញសង្គម Instagram Story របស់នាងកាលពីថ្ងៃពុធ ដោយសរសេរថា នៅទីនេះ ខ្ញុំពុលអាហារ ប៉ុន្តែសំណាងល្អ ក្រុមការងារនៅទីនេះបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ហើយខ្ញុំបានលុបចោលព្រឹត្តិការណ៍នេះភ្លាមៗ។នាងបានបន្ថែមថា បងប្អូនស្រីរបស់ខ្ញុំមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួចហើយ។ សូមអធិស្ឋានសម្រាប់អ្វីដែលល្អបំផុត ដើម្បីឲ្យមនុស្សគ្រប់គ្នាជាសះស្បើយយ៉ាងឆាប់រហ័ស។
៣.នាង Brigitta Schaback មកពីប្រទេសអេស្តូនី៖ Pageant Talk ជាគណនី Facebook ដែលរាយការណ៍ព័ត៌មានអំពីការប្រកួតបវរកញ្ញា បានកត់សម្គាល់ថា នាង Schaback បានពុលអាហារកាលពីថ្ងៃអង្គារ។ ក្រោយមក ម្ចាស់ក្សត្រីសម្រស់រូបនេះបានចែករម្លែកការបង្ហោះនៅលើគណនីបណ្តាញសង្គម Instagram របស់នាង ដោយបញ្ជាក់ថា នាងមានជំងឺ ប៉ុន្តែបានជាសះស្បើយទាំងស្រុង។ នាងបានសរសេរថា សូមអរគុណចំពោះការគាំទ្ររបស់អ្នក ហើយខ្ញុំបានជាសះស្បើយយ៉ាងល្អឥឡូវនេះ
នេះបើយោងតាមការរាយការណ៍របស់ New York Post បាននិយាយថា មុនពេលមានហេតុការណ៍ពុលអាហារ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំនេះ ត្រូវបានកត់សម្គាល់ដោយភាពចម្រូងចម្រាសរួចទៅហើយ។ អ្នកជំនួញថៃ និងជានាយកប្រតិបត្តិការប្រកួតបវរកញ្ញា Nawat Itsaragrisil ត្រូវបានបណ្តេញចេញនៅដើមខែនេះ បន្ទាប់ពីបានស្តីបន្ទោសជាសាធារណៈចំពោះតំណាងប្រទេសម៉ិកស៊ិក Fátima Bosch ក្នុងអំឡុងពេលពិធីប្រគល់រង្វាន់ប្រចាំឆ្នាំ ចំពោះការបដិសេធមិនចូលរួមក្នុងការថតរូបឧបត្ថម្ភ។
លើសពីនេះ នាពេលថ្មីៗនេះ បេក្ខនារីបវរកញ្ញាចក្រវាឡឆ្នាំ ២០២៥ ចំនួន រូប ចូលរួមប្រកួតតំណាងមកពីប្រទេសអ៊ីស្លង់ ប្រទេសអាល្លឺម៉ង់ ប្រទេសនីហ្សេ និងប្រទេសពែរ្ស បានប្រកាសដកខ្លួនចេញពីការប្រកួតជាផ្លូវការហើយ៕
