ព័ត៌មានអន្តរជាតិ

ស្ពានមានប្រវែង ៧៥៨ ម៉ែត្រខេត្តស៊ីឈួនភាគនិរតីប្រទេសចិនបានដួលរលំ បន្ទាប់ពីបើកដំណើរការបានប៉ុន្មានខែ

ខេត្តស៊ីឈួនភា៖អាជ្ញាធរមូលដ្ឋានខេត្តស៊ីឈួនភាបាននិយាយថា ផ្នែកមួយនៃស្ពាន Hongqi ដែលទើបបើកថ្មីបានដួលរលំនៅខេត្តស៊ីឈួនភាគនិរតីប្រទេសចិនតាមបណ្តោយផ្លូវជាតិមួយដែលភ្ជាប់ចំណុចកណ្តាលនៃប្រទេសជាមួយទីបេ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ហើយមិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួសនោះទេ។

រដ្ឋាភិបាលមូលដ្ឋានបាននិយាយថា ប៉ូលីសនៅទីក្រុង Maerkang បានបិទស្ពានមានប្រវែង ៧៥៨ ម៉ែត្រនេះសម្រាប់ចរាចរណ៍ទាំងអស់នៅរសៀលថ្ងៃចន្ទ បន្ទាប់ពីស្នាមប្រេះបានលេចឡើងនៅលើជម្រាលនិងផ្លូវក្បែរនោះ ហើយការរង្គើត្រូវបានគេមើលឃើញក្នុងដីភ្នំមួយនេះ។

រដ្ឋាភិបាលមូលដ្ឋានបានបន្ថែមថា នៅរសៀលថ្ងៃអង្គារ ស្ថានភាពនៅលើភ្នំកាន់តែអាក្រក់ទៅៗ បង្កឲ្យមានការបាក់ដី ដែលនាំឲ្យស្ពានចូលទៅដល់ និងផ្លូវបាក់ស្រុត។

យោងតាមវីដេអូមួយដែលបានបង្ហោះដោយក្រុមហ៊ុនសំណង់ Sichuan Road & Bridge Group នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការសាងសង់ស្ពាននេះត្រូវបានបញ្ចប់នៅដើមឆ្នាំនេះ៕

Most Popular

To Top