The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាវិរៈបុរសក្លឹប Dortmundកីឡាករ Marco Reus កំពុងចរចាដើម្បីអាចបន្តកុងត្រាថ្មីជាមួយនឹងក្លឹប LA Galaxy ។
ការអះអាងដែលធ្វើឡើង ដោយភ្នាក់ងារ របស់កីឡាករបានបញ្ជាក់ទៀតថា កីឡាករវ័យ៣៦ឆ្នាំរូបនេះ នឹងអាចបន្តកុងត្រា យ៉ាងហោចណាស់ដល់ឆ្នាំ២០២៧បើមិនមានអ្វីប្រែប្រួលទេនោះ ។ កីឡាករបានចូលរួមជាមួយនឹង Galaxy កាលពីឆ្នាំ២០២៤ មកម្ល៉េះនិងបានបង្ហាញខ្លួនបានយ៉ាងល្អ។
លោក Dirk Hebelគឺជាភ្នាក់ងារ របស់កីឡាករអស់រយៈពេលជាង ២ទសវត្សមកហើយ ។ លោកបានអះអាងថាដំណើរការ នៃការចរចាប្រព្រឹត្តទៅយ៉ាងរលូន ។
ការបង្ហាញខ្លួនតាំងតែពីឆ្នាំ២០២៤កីឡាករ Reus ធ្វើបាន៣៩ដង ដោយអាចរកគ្រាប់បាល់ទៅដល់៩ដង ព្រមទាំង៥គ្រាប់និង៨ជួយមិត្តរួមក្រុមរកគ្រាប់បាល់ ផងនៅក្នុងឆ្នាំ២០២៥នេះ៕
ប្រែសម្រួល៖ស៊ុនលី
