ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រកាសរៀបចំការប្រកួត កីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់ សហព័ន្ធលើកទី៤ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៦ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។

ការរៀបចំការប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ លើកទី៤ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរទិវាសន្តិភាព នៅកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៦ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា សូមជូនដំណឹងដល់សមាគម និងក្លិប កីឡាវាយកូនឃ្លីលើតុ ក្រសួង រាជធានី ខេត្តទាំងអស់ឲ្យបានជ្រាបថា៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី៤ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៦ ដែលមាន ៧ វិញ្ញាសា រួមមានវិញ្ញាសា ក្រុមបុរស ក១ វិញ្ញាសា គូបុរស ក១ វិញ្ញាសា ឯកត្តជនបុរស ក១ វិញ្ញាសា ឯកត្តជននារី ក១ វិញ្ញាសា ក្រុមយុវជន ក២ (អាយុក្រោម ១៥ឆ្នាំ) វិញ្ញាសា គូយុវជន ក២ (អាយុក្រោម ១៥ឆ្នាំ) និងវិញ្ញាសា ឯកត្តជនយុវជន ក២ ( អាយុក្រោម ១៥ឆ្នាំ)។
ការដាក់ពាក្យសុំចូលរួមប្រកួត ចាប់ទទួលពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ជួបជុំ សមាគម ក្លិបកីឡា ក្រសួង រាជធានី ខេត្ត ដើម្បីចូលរួមប្រជុំ បច្ចេកទេស និងចាប់ឆ្នោត នៅទីស្នាក់ការសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា ស្ថិតក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក (សាលដំបូលទូកកណ្តាល) ៕
