ភ្នំពេញ៖ ក្រុមបាល់ទាត់ហ្វូតសាល Centurion ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ លើកទី១០ (CamEd Men’s Futsal Tournament 2025) រដូវកាល ២០២៥ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ Platinum Sport Club (ជ្រោយចង្វារ) ដែលរៀបចំដោយវិទ្យាស្ថាន ខេមអេដ។

ក្រុមបាល់ទាត់ហ្វូតសាល Centurion ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ហ្វូតសាល Valhalla FT ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង២ នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ លើកទី១០ (CamEd Men’s Futsal Tournament 2025)។


បើទោះបីជា ខេមអេដ ផ្តោតលើ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុក្តី ក៏តាមរយៈការរៀបចំព្រឹត្តិការណ៍ កីឡានេះជួយជំរុញឱ្យក្រុមកីឡារិនីជានិស្សិតរបស់ខ្លួនបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសបណ្តុះឲ្យពួកគាត់ចេះធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ពាធ ដើម្បីឱ្យពួកគាត់ទទួលបាននូវបទពិសោធទាំងកម្លាំង និងលទ្ធផលជោគជ័យ៕
ដោយ៖ លី ភីលីព
