(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន ថោន គ្រុប បានប្រកាសចាប់ដៃសហការគ្នា នាំយកមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស ដែលនឹងធ្វើឡើងចំនួន ១៩ ទីតាំង ដើម្បីបន្តជ្រោមជ្រែងវិស័យសិល្បៈតន្ត្រី អភិរក្សប្រដាល់គុនខ្មែរ ដោយបន្តបង្កើតឱកាស ផ្តល់ចំណូលដល់សិល្បៈករ-សិល្បៈការិនី និងកីឡាករ-កីឡាការិនីគុនខ្មែរ។
តាមប្រសាសន៍អ្នកឧកញ៉ា លាង ម៉េង បានបង្ហើបក្នុងកម្មវិធីប្រកាសពីកិច្ចសហការនេះថា គោលជំហររបស់ ខ្មែរ ប៊ែវើរីជីស គឺធ្វើយ៉ាងណាជំរុញលើកស្ទួយវប្បធម៍ សិល្បៈតន្ត្រីខ្មែរ ដែលផ្តោតសំខាន់លើការផ្សារភ្ជាប់សិល្បៈបុរាណ និងសម័យ ហើយការបន្តបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗ ក៏ដូចជាសង្វៀនប្រកួតប្រដាល់គុនខ្មែរនេះ នឹងកាន់តែបណ្តុះសមត្ថភាព ទេព្យកោសល្យរបស់សិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនីជំនាន់ក្រោយ។
ជាការរួមសហការដ៏ស្អិតរមួត ដើម្បីចូលរួមជ្រោមជ្រែងវិស័យតន្ត្រីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ វត្តមានរបស់មហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស នឹងប្រព្រឹត្តឡើងចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៥ នេះ ដើម្បីនាំយកទស្សនីយភាពកំសាន្តចម្រុះដល់បងប្អូនខ្មែរគ្រប់ខេត្ត-ក្រុង ជាពិសេស គឺបណ្តុះស្មារតី មនសិកា និងឧត្តមគតិក្នុងការជំរុញលើកកម្ពស់វិស័យសិល្បៈតន្ត្រីទាំងបុរាណ និងសម័យ ឱ្យកាន់តែរុងរឿងខ្ពស់ត្រដែតឡើង។
វើក ជំរុញវិស័យសិល្បៈ តន្ត្រី គុនខ្មែរ ឱ្យកាន់តែល្បីរន្ទឺដល់ឆាកអន្តរជាតិ!
ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពលឥតឈប់ឈរ!






