អាមេរិក៖ ក្រុមហ៊ុនApple អាចនឹងធ្វើការផលិតទូរស័ព្ទ iPhone ជំនាន់ថ្មីដែលអាចប្តូរបាន យោងតាមប៉ាតង់ដែលបានដាក់នៅការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ដើម្បីប្រកួតប្រកជែងទីផ្សារស្មាតហ្វូន បត់ជាមួយក្រុមហ៊ុនចិន និងក្រុហ៊ុនកូរ៉េបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ប៉ាតង់ដែលមានចំណងជើងថា “ ឧបករណ៍អេឡិចត្រូនិកដែលមានអេក្រង់ និងបន្ទះអេក្រង់អាចបត់បែនបាន” ពិពណ៌នាអំពីស្មាតហ្វូនមានអេក្រង់បត់អាចបត់បានពាក់កណ្តាលតួនៃស្មាតហ្វូន ។ ប៉ាតង់បង្ហាញវិធីសាស្រ្តពិសេសមួយ ចំពោះបញ្ហាទូទៅមួយមានឧបករណ៍បត់អេក្រង់ ពោលគឺបរិមាណសម្ពាធខុសគ្នា ត្រូវបានអនុវត្តទៅលើអេក្រង់អាស្រ័យលើថា តើវាបើកឬបិទ។
បើយោងតាមរបាយការណ៍នៅក្នុង Apple Insiderថា ភាពខុសគ្នានៃភាពតានតឹងនៅលើអេក្រង់ អាចបណ្តាលឲ្យអេក្រង់មានភាពច្របូកច្របល់ ឬបណ្តាលឲ្យមានបញ្ហាគុណភាពរូបភាព យ៉ាងឆាប់រហ័សនៅត្រង់ចំណុចបត់។ ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុន Apple បានបង្កើតយន្តការពិសេសមួយ នឹងទាញអេក្រង់ចេញនៅមុំដែលព័ទ្ធជុំវិញរង្វង់ជាមុំ នៃសម្ពាធធំទូលាយជាងអ្វីដែលបានអនុវត្ត ទៅផ្នែកខាងក្រៅនៃអេក្រង់៕ ដោយ៖លី ភីលីព