ព័ត៌មានអន្តរជាតិ

ប្រទេសអាល្លឺម៉ង់ ប្រកាសបន្តនាំចេញសព្វាវុធ ទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា

បរទេស៖ អ្នកនាំពាក្យរងរដ្ឋាភិបាល អាល្លឺម៉ង់ លោក Sebastian Hille បានប្រាប់អ្នកកាសែតកាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់ នឹងបន្តការនាំចេញអាវុធ របស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែលចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា។ ការដឹកជញ្ជូនត្រូវបានផ្អាកនៅក្នុងខែសីហា នៅពេល ដែលទីក្រុង West Jerusalem បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការកាន់កាប់ទីក្រុង Gaza ដែលជាផ្នែកនៃយុទ្ធនាការយោធា របស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលោក Hille គឺថា ស្ថានភាពនៅលើដី មានស្ថេរភាព ចាប់តាំងពីពេលនោះមក ជាមួយនឹងបទឈប់បាញ់ដែលគាំទ្រ ដោយសហរដ្ឋអាមេរិក ជាធរមានចាប់តាំងពីថ្ងៃទី ១០ ខែតុលា ។ មន្ត្រីរូបនេះបានបដិសេធ មិនផ្តល់ការអត្ថាធិប្បាយណាមួយថាតើអាល្លឺម៉ង់ ដែលជាប្រទេសនាំចេញ អាវុធធំទីពីរ ទៅកាន់អ៊ីស្រាអែលបន្ទាប់ពីសហរដ្ឋអាមេរិក គឺអាចដាក់កម្រិតឡើងវិញ ម្តងទៀតដែរឬទេ ប្រសិនបើស្ថានភាពផ្លាស់ប្តូរ។

អ្នកនាំពាក្យរូបនេះ ក៏បានបដិសេធមិនផ្តល់ការ អត្ថាធិប្បាយលើថា តើការដឹកជញ្ជូនណាមួយ ដែលស្នើដោយ អ៊ីស្រាអែល ត្រូវបានលុបចោលឬពន្យារពេល នៅពេល ដែលការរឹតបន្តឹងបានកើតឡើង។

សូមជម្រាបថា ទីក្រុងង West Jerusalem បានចាប់ផ្តើមយុទ្ធនាការ យោធារបស់ខ្លួន នៅក្នុងតំបន់ក្របខណ្ឌ ប៉ាឡេស្ទីនជាការឆ្លើយតប ទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសដែលក្នុងនោះមនុស្ស ១២០០ នាក់ត្រូវបានសម្លាប់ និង ២៥០ នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅក្នុងខែតុលាឆ្នាំ ២០២៣ ។ យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស យុទ្ធនាការនេះបានធ្វើ ឱ្យប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ៦៨.០០០ នាក់បានស្លាប់។
ប្រែប្រួលៈ ណៃ តុលា

Most Popular

To Top