The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ក្រោមការដឹកនាំរបស់លោក Ruben Amorim គឺកំពុងពិចារណាកុងត្រា កីឡាករវ័យក្មេងម្នាក់ ដែលកំពុងលេងឲ្យក្លឹប Crystal Palace។
កីឡាករ Adam Wharton បច្ចុប្បន្នលេងក្នុង តំណែងបម្រើ ប្រយុទ្ធមានវ័យទើបតែ២១ឆ្នាំប៉ុណ្ណោះ ។ យ៉ាងណាក្តីមានលេចចេញ នូវការលើកឡើងមួយពីសំណាក់វិរៈបុរសរបស់ក្លឹប Man UTD ម្នាក់ថាក្លឹបមិនគួរចរចា ទិញយកកីឡាកររូបនេះឡើយ។
តាមផែនការរបស់ក្លឹប នៅខែមករាខាងមុខនេះក្លឹបនឹងបើកការចរចា ជាមួយនឹង Wharton ប៉ុន្តែលោក Dwight Yorke បានអះអាងថាលោកមិនជឿជាក់ថា កីឡាកររូបនេះពិតជាសាកសម សម្រាប់ទំរង់លេងរបស់ Man UTD នោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី
