ភ្នំពេញ៖ លោក ស៊ឹម ទូច ជាអនុប្រធានសហព័ន្ធកឡាចំបាប់កម្ពុជាតំណាងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកឡាចំបាប់កម្ពុជា និងរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទ វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកម្រិតមូលដ្ឋាន ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់គាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកម្រិតមូលដ្ឋាន ដែលមានសិក្ខ កាមចួលរួមសរុបចំនួន ៣០ នាក់ ក្នុងនោះមានស្រ្តី ១១ នាក់ និងប្រុស ២១ នាក់ ចំណែកវគ្គបណ្តុះ បណ្តាល នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា រាជធានីភ្នំពេញ។វគ្គបង្រៀនជាគ្រូឧទ្ទេសរួមមាន លោក កាង ដែនពិសិដ្ឋ ជានាយកបច្ចេកទេស និងលោក នី ជាសិទ្ធី គ្រូឧទ្ទេស ចំពោះសិក្ខាកាម ៣០ នាក់ អញ្ជើញមកពីរាជធានីភ្នំពេញ។

លោកស្រីអគ្គលេខាធិការសហព័ន្ធ បានបន្តថា ឆ្លងតាមការសិក្សាអស់រយៈពេល ៣ ថ្ងៃ សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងបន្ថែមទៀតជាច្រើន ដើម្បីអភិវឌ្ឍបច្ចេកទេសល្អៗជាច្រើន ដូចជាការចុះឈ្មោះក្នុងប្រព័ន្ធ ការដាក់ពិន្ទុ ការចាប់គូប្រកួត ប្រព័ន្ធនៃការវិ និច្ឆ័យ ការធ្វើតេស្តបច្ចេកទេស បង្កើតទិន្នន័យចាប់ការប្រកួត បទពិសោធន៍ល្អៗ ដល់សិក្ខាកាមរបស់យើង ដើម្បី បង្កើនធនធានជាមន្ត្រីបច្ចេកទេស ជំនាញកីឡាចំបាប់ឲ្យកាន់តែរីកចំរើន ។ ក្នុងនោះសិក្ខាកាមដែលទទួលនិទ្ទេស ល្អបង្គួរ ចំនួន ៧០ ភាគរយ និទ្ទេសមធ្យមចំនួន ៣០ ភាគរយ ។

វគ្គបណ្តុះបណ្តាលនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់សិក្ខាកាមក្នុងការពង្រឹងសមត្ថភាព និងបង្កើនធនធានមនុស្ស លើផ្នែកជំនាញមន្ត្រីបច្ចេកទេស និងជាពិសេសសិក្ខាកាមទាំងអស់បានយល់ដឹងកាន់ត ច្បាស់ពីការវិវឌ្ឍន៍របស់ច្បាប់ ប្រព័ន្ធវិនិច្ឆ័យពិន្ទុ និងបញ្ហាគ្រប់គ្រងការប្រកួតជាលក្ខណៈជាតិនិងអន្តរជាតិ។

លោក ស៊ឹម ទូច ជាអនុប្រធានសហព័ន្ធកឡាចំបាប់កម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសនេះឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍធនធាន នេះឲ្យទទួលបាននូវចំណេះដឹងជំនាញជាមន្ត្រីបច្ចេកទេសក្នុងការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក និងការប្រកួតកីឡាថ្នាក់ជាតិនាពេលអនាគតខាងមុខនេះ ។ ឆ្លៀតពេលវេលាដ៏មានតម្លៃក្នុងការចែករំលែក និងផ្តល់ចំណេះដឹងជំនាញបច្ចេកទេសកីឡាចំបាប់ និងដល់សិក្ខាកាមនាពេលនេះ និងសូមអរគុណដល់ ក្រសួងអប់រំយុវជន និងកីឡា គាំទ្រដល់សហ ព័ន្ធកីឡារចំបាប់កម្ពុជាបន្តទៀត។

លោកអនុប្រធានសហព័ន្ធកឡាចំបាប់កម្ពុជា បានបញ្ជាក់ថា ឱកាសនេះដែរ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំវគ្គបណ្តុះ បណ្តាលដែលបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកម្រិតមូលដ្ឋានឲ្យប្រព្រឹត្តទៅដោយរលូនទៅតាម ការគ្រោងទុកប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ និងសូមកោតសរសើរចំពោះសិក្ខ កាមទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាព ក្នុងការក្រេបជញ្ជក់នូវចំណេះដឹងដោយទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ៕



ដោយ៖លី ភីលីព
