ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា និងលោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការបានជូនដំណើរប្រតិភូកីឡាវូស៊ូកម្ពុជាចំនួន ៧ នាក់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ ប្រកួតកីឡាសិស្ស លើកទី២៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹមតាមរយៈក្រសួងអប់រំ យុវជន និងកីឡា នៅអាកាសយានដ្នានអន្តរជាតិតេជោ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាករិនីវូស៊ូចំនួន ៧ នាក់ថ្ងៃនេះបានចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹមតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញជូនដំណើរពីសំណាក់ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជានៅអាកាសយានដ្នានអន្តរជាតិតេជោ ។

លោក អគ្គលេខាធិការ បានបន្តថា បង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាករិនីវូស៊ូចំនួន ៧ នាក់ រួមមានលោកស្រី មុយ គាវ ជាគ្រូបង្វឹក លោកសី ម៉ៅ មុយចាន់នីដា គ្រូជំនួយ កីឡាការិនី ម៉ក់ ច័ន្ទស្រីពេជ្រ កីឡាការិនី ចាន់ ពេជ្ររចនា កីឡាករ ម៉ៅ ចាន់រ៉ាយុទ្ធ កីឡាករ ភឿន ស៊ីភូ និងកីឡាករ លី ប៉ោវឡុង ។ កាលពីថ្មីៗនេះឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជាបានឧបត្ថម្ភថវិកាដល់បង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាករិនីវូស៊ូចំនួន ៧ នាក់។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈប្រតិភូ និងលោក ប៉ុន សុខ អនុប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្វឹក កីឡាករ-កីឡាការិនី សហព័ន្ធកីឡាជាតិចំនួន២៨ នាក់ធ្វើដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean School game 2025) រយៈពេល ១០ ថ្ងៃ ។ កម្ពុជាបានបញ្ជូនកីឡា ៣ ប្រភេទរួមមានអត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់ដែលមានចំនួនកីឡាករ-កីឡាការិនីចំនួន ២០ នាក់៕



ដោយ៖លី ភីលីព
