ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីអត្តពកលកម្ម ៤ នាក់បានចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ ប្រកួតកីឡាសិស្ស លើកទី២៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹមតាមរយៈក្រសួងអប់រំ យុវជន និងកីឡា នៅអាកាសយានដ្នានអន្តរជាតិតេជោ។

លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាករិនីចំនួន ៤ នាក់ថ្ងៃនេះបានចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹមតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញជូនដំណើរពីសំណាក់ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា។

លោក អគ្គលេខាធិការ បានបន្តថា បង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាករិនីវូស៊ូចំនួន ៤ នាក់ រួមមានលោក ប៉ែន សុខគង់ ជាគ្រូបង្វឹក កីឡាការិនី លីន ដាលីស កីឡាករ ខន រាជសីហ៍ និងកីឡាករ រ៉េត រ៉ាយុទ្ធ ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈប្រតិភូ និងលោក ប៉ុន សុខ អនុប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្វឹក កីឡាករ-កីឡាការិនី សហព័ន្ធកីឡាជាតិចំនួន២៨ នាក់ធ្វើដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean School game 2025) រយៈពេល ១០ ថ្ងៃ ។ កម្ពុជាបានបញ្ជូនកីឡា ៣ ប្រភេទរួមមានអត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់ដែលមានចំនួនកីឡាករ-កីឡាការិនីចំនួន ២០ នាក់៕
ដោយ៖ លី ភីលីព
