ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉ុន សុខ អនុប្រធានគណៈប្រតិភូតំណាងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈប្រតិភូ បានជួបសំណោះសំណាល់ជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន៣ ប្រភេទ មុនការប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ ២៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM” នៅប្រទេសប៊្រុយណេ ដារូសាឡឹម។

ក្នុងពិធីជួបសំណោះ សំណាលនឹងកីឡា ៣ ប្រភេទរួមមាន អត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់ ដែលមានចំនួន កីឡាករ-កីឡាការិនី ចំនួន ២០ នាក់ លោកបានមានប្រសាសន៍ថា សូមឲ្យក្រុមអត្តពលិកទំាង ៣ ប្រភេទត្រូវរក្សាសុខភាព ឲ្យបានល្អប្រសើរមុនការ ប្រកួតមកដល់ ហើយលោកជំរុញឲ្យក្រុមអត្តពលិក ទំាងអស់ត្រូវធ្វើការប្រកួត ឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយជូនជាតិ ។

បញ្ជាក់៖ព្រឹត្តិការណ៍ ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ ប្រកួតកីឡាសិស្ស លើកទី២៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹម បានបញ្ជូនកីឡា ៣ ប្រភេទរួមមានអត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់ចំនួន ២០ នាក់ ។
កីឡាអត្តពលកម្មមាន ៤ នាក់ រួមមានលោក ប៉ែន សុខគង់ ជាគ្រូបង្វឹក កីឡាការិនី លីន ដាលីស កីឡាករ ខន រាជសីហ៍ និងកីឡាករ រ៉េត រ៉ាយុទ្ធ ។ កីឡាវូស៊ូចំនួន ៧ នាក់ រួមមានលោកស្រី មុយ គាវ ជាគ្រូបង្វឹក លោកសី ម៉ៅ មុយចាន់នីដា គ្រូជំនួយ កីឡាការិនី ម៉ក់ ច័ន្ទស្រីពេជ្រ កីឡាការិនី ចាន់ ពេជ្ររចនា កីឡាករ ម៉ៅ ចាន់រ៉ាយុទ្ធ កីឡាករ ភឿន ស៊ីភូ និងកីឡាករ លី ប៉ោវឡុង។

ចំណែក កីឡាបញ្ចស៊ីឡាត់ចំនួន ៨ នាក់ក្នុងនោះលោក វី តារ៉ា ជាគ្រូបង្វឹក លោក អឿន រស្មី ជាគ្រូជំនួយ កីឡាការិនី វុទ្ធី សុខរក្សា កីឡាការិនី សយ សុម៉ាលីណា កីឡាករ ភុក ដានីញ៉ែល កីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ កីឡាករ រ៉ៃយ៉ុង ហ្វីលីប និងកីឡាករ ពេញពិសិដ្ឋ៕

