(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួប ៩ ឆ្នាំការដាក់ចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សមាគមន៍សិល្បករខ្មែរ ព្រមទាំងសិល្បករ-សិល្បការិនី រួមគ្នាយ៉ាងសកម្មបង្កើតកម្មវិធីសាទរនេះឡើង រំលឹកដឹងគុណដល់ស្នាដៃបុព្វបុរសខ្មែរ ដែលបន្សល់ទុកកេរ្តិ៍តំណែលវប្បធម៌ដ៏ផូរផង់មួយនេះ។ កម្មវិធីប្រព្រឹត្តទៅនៅ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយកម្មវិធីនេះមិនត្រឹមតែបង្ហាញពីសិល្បៈបុរាណចាប៉ីដងវែងប៉ុណ្ណោះទេ ប៉ុន្តែជាភាសាផ្សព្វផ្សាយអរិយធម៌ វប្បធម៌ និងអត្តសញ្ញាណខ្មែរ ដល់សាធារណជន និងពិភពលោក។
សិល្បៈចាប៉ីដងវែង ថាមិនគ្រាន់តែប្រគុំសម្រាប់កម្សាន្តទេ តែជាសិល្បៈប្រពៃណីខ្មែរដ៏សម្បូរបែប, ជាបេតិកភណ្ឌ វប្បធម៌ និងជាស្នាដៃបុព្វបុរសមានតម្លៃលើសលប់មិនអាចកាត់ថ្លៃបាន។ ក្នុងនោះមាន ច្រៀងរំលឹកពីក្បួនសាស្រ្ត ពាក្រប្រៀនប្រដៅរបស់ដូនតាខ្មែរ ពីសីលធម៌រស់នៅ ច្បាប់សង្គម និងរឿងព្រេងនិទានផ្សេងៗ។ ដោយមើលឃើញពីតម្លៃ និងសក្តានុពលនៃចាប៉ីដងវែង ជាសម្លេងរស់នៃជាតិខ្មែរ ទើប ខ្មែរ ប៊ែវើរីជីស, សមាគមន៍សិល្បករខ្មែរ ព្រមទាំងសិល្បករ-សិល្បការិនី ជាពិសេសអ្នកនាង ម៉េង កែវពេជ្ជតា ផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើង ដើម្បីបន្តរក្សាចាប៉ីដងវែងឱ្យនៅតែគង់វង្សយូរអង្វែង។
ក្នុងឱកាសដ៏វិសេសនេះ អ្នកតំណាងសិល្បករខ្មែរ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមន៍សិល្បករខ្មែរ បានបង្ហាញពីក្តីរំភើប ព្រោះសិល្បៈបុរាណខ្មែរនៅតែត្រូវបានរក្សាឱ្យរស់រាន មានមោទនភាពដែល ខ្មែរ ប៊ែវើរីជីស ក៏ដូចជា ជីប ម៉ុង គ្រុប តែងតែចូលរួមយ៉ាងសកម្ម ជ្រោមជ្រែង លើកស្ទួយសិល្បៈខ្មែរគ្រប់ទម្រង់ ទាំងបុរាណ និងសម័យ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមអបអរសាទរ ខួប ៩ ឆ្នាំ ការដាក់ចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ព្រមទាំងប្តេជ្ញារក្សា និងគាំទ្រសិល្បៈបុរាណ ជាពិសេសចាប៉ីដងវែងឱ្យកាន់តែរីកចម្រើន ទូលំទូលាយដល់សកលលោក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ា លាង ម៉េង បានប្រកាសឧបត្ថម្ភដល់សិល្បៈចាប៉ីខ្មែរ ចំនួន ១០០លានរៀល ជារៀងរាល់ឆ្នាំ ដើម្បីទ្រទ្រង់ចាប៉ី ឱ្យឋិតថេរ និង ផ្តល់ វេទិកាដល់ សិល្បករ-សិល្បការិនីចាប៉ីដងវែង បានបញ្ចេញសម្ថភាព ទេពកោសល្យ។
ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេប្តេជ្ញាបន្តឧបត្ថម្ភលើកកម្ពស់ សិល្បៈបុរាណខ្មែរ ចាប៉ីដងវែង ឱ្យគង់វង្សគ្រប់ជំនាន់ ដោយមានអ្នកបន្តវេន ដើរតាមគន្លងថ្នាក់ដឹកនាំបច្ចុប្បន្ន ចូលរួមគ្រប់សកម្មភាពថែរក្សា ចាប៉ីដងវែងឱ្យកាន់តែល្បីល្បាញដល់ឆាកអន្តរជាតិ។ ព្រមទាំងខិតខំរក ស្រាវជ្រាវបច្ចេកទេសទំនើបៗ ដើម្បីផលិតផលិតផលដែលមានគុណភាពខ្ពស់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ និងគាំទ្រដល់ សិល្បៈ វប្បធម៌ តន្រ្តីខ្មែរ ជាពិសេសទឹកពិសាកម្ពុជា រួមចំណែកឧបត្ថម្ភក្នុងម្មវិធីថ្ងៃនេះផ្ទាល់។
- សិល្បៈខ្មែរ វប្បធម៌ខ្មែរ កូនខ្មែរអ្នកធ្វើ អ្នកលើកស្ទួយ! ខ្មែរ ប៊ែវើរីជីស លើកស្ទួយសិល្បៈខ្មែរឱ្យដល់កម្រិតកំពូល!
- វប្បធម៌ខ្មែររស់ ព្រោះកម្ពុជា!
- ទឹកពិសាកម្ពុជា រួមគ្នាលើកស្ទួយថែរក្សា អភិវឌ្ឍសិល្បៈគ្រប់ទម្រង់!









