ថៃ ៖ ក្រសួងការបរទេសប្រទសម៉ាឡេស៊ី បាននិយាយថា ភ្ញៀវទេសចរជនជាតិ ម៉ាឡេស៊ីប្រមាណ ៤០០០នាក់ កំពុងជាប់គាំងនៅហាតយ៉ៃ “Hat Yai” និងតំបន់ជាច្រើ ននៃខេត្តសុងក្លា “Songkhla” នៅភាគខាងត្បូងប្រទេសថៃ ដោយសារតែទឹកជំនន់យ៉ាងធ្ងន់ធ្ងរ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
នេះបើយោងតាមការចុះផ្សាយរបស់កាសែត New Straits Times បានដកស្រង់សម្តី លោកបណ្ឌិត Sitthipong Sitthiprapha ប្រធានសមាគមសណ្ឋាគារហាតយ៉ៃ-សុងក្លា បាននិយាយថា អាជ្ញាធរមូលដ្ឋានបានផ្តល់អាហារ និងទូក ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរកំពុងជាប់គាំង ទៅកាន់តំបន់ដែលមានសុវត្ថិភាព។
នេះបើយោងតាមការចុះផ្សាយ របស់ Free Malaysia Today បាននិយាយថា ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយសារបង្កោះ លើបណ្តាញសង្គម Facebook មួយកាលពីថ្ងៃសៅរ៍ថា ខ្លួន និងរដ្ឋាភិបាលថៃកំពុង សម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ជនជាតិ ម៉ាឡេស៊ីដែលជាប់គាំង ។
ស្ថានកុងស៊ុលម៉ាឡេស៊ីប្រចាំនៅសុងក្លាណែនាំដល់ជនជាតិម៉ាឡេស៊ីទាំងអស់ដែលមានគម្រោងធ្វើដំណើរ ឬទៅទស្សនាភាគខាងត្បូងប្រទេសថៃ ឲ្យពន្យារពេលផែនការរបស់ពួកគេ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់កំពុងប៉ះពាល់ដល់តំបន់ជាច្រើន។
នេះបើយោងតាមការចុះផ្សាយរបស់ Reutersថា ខេត្តហាតយ៉ៃ ប្រទេសថៃ ដែលមានប្រជាប្រិយភាពជាមួយភ្ញៀវទេសចរ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ រួមជាមួយស្រុកផ្សេងទៀតទាំងអស់នៅភាគខាងត្បូងខេត្តសុងក្លា ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តបង្កទឹកជំនន់ធ្ងន់ធ្ងរ ។ កម្ពស់ទឹកបានកាត់ផ្តាច់ផ្លូវធំៗ ធ្វើឲ្យសណ្ឋាគារប្រេះ និងធ្វើឲ្យភ្ញៀវទេសចរជាប់គាំង។
នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post បានចេញផ្សាយថា អគ្គិសនីត្រូវបានកាត់ផ្តាច់ក្នុងសង្កាត់ជាច្រើន ដោយសារហេតុផលសុវត្ថិភាព ខណៈសេវាកម្មអ៊ីនធើណេត និងប្រព័ន្ធទឹកត្រូវបានរំខាន។
ចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកា មក ខេត្តហាតយ៉ៃ បានកត់ត្រាទឹកភ្លៀងសរុបចំនួន ៥៩៥ មីលីម៉ែត្រ ដែលលើសពីចំនួនសរុប ដែលបានឃើញក្នុងអំឡុងពេលទឹកជំនន់ឆ្នាំ ២០០០០ (៤៩៧ មីលីម៉ែត្រ) និងទឹកជំនន់ឆ្នាំ ២០១០ (៥១៦ មីលីម៉ែត្រ)៕
