កីឡា

មេដឹកនាំអាមេរិកលោក Donald Trump ចូលរួមពិធីចាប់ឆ្នោត World Cup 2026 នាថ្ងៃទី៥ ខែធ្នូ នៅមជ្ឈមណ្ឌល Kennedy

ទីក្រុងហ្សឺណែវ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ការចាប់ឆ្នោតព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក២០២៦ “World Cup 2026” នៅសប្តាហ៍ក្រោយនឹងផ្តល់ឳកាសមាសដល់ក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទាំង ៤ គឺ អេស្ប៉ាញ អាហ្សង់ទីន បារាំង និងអង់គ្លេស នឹងត្រូវបានដាក់លើកំពូលតារាងតាមពូលនីមួយដាច់ដោយឡែកពីគ្នានៃការប្រកួត ។

FIFA បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមកំពូលទាំង ៤ ក្នុងចំណាត់ថ្នាក់បុរសចុងក្រោយបំផុត ប្រសិនបើពួកគេបញ្ចប់នៅកំពូលនៃក្រុមរៀងៗខ្លួន នឹងជៀសវាងគ្នាទៅវិញទៅមករហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ត្រូវបានធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ ដូច្នេះ ជើងឯកការពារតំណែងជើងឯកអាហ្សង់ទីនជាមួយ Lionel Messi និងជើងឯកអឺរ៉ុបដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតអេស្ប៉ាញជាមួយ Lamine Yamal អាចធានាថាពួកគេមិនជួបគ្នារហូតដល់វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន MetLife ជិតទីក្រុងញូវយ៉ក។

FIFA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ដើម្បីធានាបាននូវតុល្យភាពប្រកួតប្រជែង ផ្លូវពីរដាច់ដោយឡែកពីគ្នាទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវបានបង្កើតឡើង ដោយមានគោលបំណងផ្តល់រង្វាន់ដល់ក្រុមដែលមានលទ្ធផលល្អជាប់លាប់ដែលបានបង្កើនចំណាត់ថ្នាក់ពិភពលោករបស់ពួកគេ។

ព្រឹត្តិការណ៍ World Cup លើកមុនៗ ផ្លូវសម្រាប់ក្រុមដែលចូលទៅក្នុង និងឆ្លងកាត់វគ្គជម្រុះត្រូវបានសម្រេចដោយក្រុមណាដែលពួកគេត្រូវបានចាប់ឆ្នោត។ ពិធីចាប់ឆ្នោតសម្រាប់ព្រឹត្តិការណ៍ World Cup មាន ៤៨ ក្រុមដំបូងនឹងត្រូវធ្វើឡើងនាថ្ងៃទី ៥ ខែធ្នូ នៅមជ្ឈមណ្ឌល Kennedy ទីក្រុង Washington D.C. ដោយមានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។

ក្រុមចំនួន ៤២ បានឡើងទៅលេងរួចហើយរួមមានអ៊ីរ៉ង់ និងហៃទី ដែល FIFA រំពឹងថា នឹងលេងនៅកន្លែងដែលពួកគេត្រូវបានចាប់ឆ្នោត ដោយមិនគិតពីនយោបាយស្មុគស្មាញ ដែលប្រទេសទាំងនោះមានជាមួយអាមេរិក។ ទីកន្លែងធ្វើជាម្ចាស់ផ្ទះចំនួន ១៦ សម្រាប់ការប្រកួតចំនួន ១០៤ រួមមានទីក្រុងចំនួន ១១ មានពហុកីឡដ្ឋាន NFL នៅសហរដ្ឋអាមេរិក បីនៅម៉ិកស៊ិក និងពីរនៅកាណាដា។

ការចាប់ឆ្នោតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៖
ពូល A : អេស្ប៉ាញ អាហ្សង់ទីន បារាំង អង់គ្លេស ប្រេស៊ីល ព័រទុយហ្គាល់ ហូឡង់ បែលហ្ស៊ិក អាល្លឺម៉ង់ សហរដ្ឋអាមេរិក ម៉ិកស៊ិក កាណាដា។ ពូល B : ក្រូអាស៊ី ម៉ារ៉ុក កូឡុំប៊ី អ៊ុយរូហ្គាយ ស្វីស ជប៉ុន សេណេហ្គាល់ អ៊ីរ៉ង់ កូរ៉េខាងត្បូង អេក្វាឌ័រ អូទ្រីស អូស្ត្រាលី។ពូល C: ន័រវែស ប៉ាណាម៉ា អេហ្ស៊ីប អាល់ហ្សេរី ស្កុតឡែន ប៉ារ៉ាហ្គាយ ទុយនីស៊ី កូតឌីវ័រ អ៊ូសបេគីស្ថាន កាតា អារ៉ាប៊ីសាអូឌីត និងអាហ្វ្រិកខាងត្បូង។

ចំណែកពូល D ៖ ហ្ស៊កដានី កាប់វើដ ហ្គាណា គូរ៉ាកាវ ហៃទី នូវែលសេឡង់ ជើងឯកវគ្គ Playoff អឺរ៉ុបលេខ ១ ជើងឯកវគ្គ Playoff អឺរ៉ុបលេខ ២ ជើងឯកវគ្គ Playoff អឺរ៉ុបលេខ ៣ ជើងឯកវគ្គ Playoff អឺរ៉ុបលេខ ៤ ជើងឯកវគ្គ Playoff អន្តរទ្វីបលេខ ១ ជើងឯកវគ្គ Playoff អន្តរទ្វីបលេខ ២៕

Most Popular

To Top