ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាម ក្លាយជាប្រទេសនាំមុខគេ នៅអាស៊ីអាគ្នេយ៍ សម្រាប់ការចូលរួមប្រព័ន្ធ AI

វៀតណាម ៖ យោងតាមរបាយការណ៍ e-Conomy SEA 2025 បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាម នាំមុខគេនៅអាស៊ីអាគ្នេយ៍ ក្នុងការចូលរួមប្រព័ន្ធ AI និងការជឿទុកចិត្ត របស់អ្នកប្រើប្រាស់ ដោយអ្នកប្រើប្រាស់វៀតណាម ៨១ ភាគរយធ្វើអន្តរកម្ម ជាមួយប្រព័ន្ធ AI ជារៀងរាល់ថ្ងៃ និង ៩៦ ភាគរយ ចែករម្លែកទិន្នន័យ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។

របាយការណ៍ចេញផ្សាយ កាលពីថ្ងៃអង្គារដោយ Google, Temasek និង Bain & Company ព្យាករថា សេដ្ឋកិច្ចឌីជីថលរបស់ វៀតណាមនឹងឈានដល់ ៣៩ ពាន់លានដុល្លារអាមេរិក នៃតម្លៃទំនិញសរុបនៅឆ្នាំនេះ ដែលមានកំណើន ១៧ភាគរយ ពីឆ្នាំ ២០២៤ ។

របាយការណ៍នេះបានស្ទង់មតិ អ្នកប្រើប្រាស់ប្រហែល ៧,២០០ នាក់ បង្ហាញថា វៀតណាមឈរនៅលំដាប់កំពូល ក្នុងតំបន់សម្រាប់ការចូលរួម AI ដោយវ៉ាដាច់ប្រទេសឥណ្ឌូនេស៊ី (៨០ភាគរយ) និងប្រទេសថៃ (៧៤ភាគរយ) ក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ។ កត្តាជំរុញសំខាន់ៗ សម្រាប់ការប្រើប្រាស់ AI រួមមាន ការសន្សំសំចៃពេលវេលា ក្នុងការស្រាវជ្រាវ និង ការប្រៀបធៀប ភាពអាចរកបាននៃការគាំទ្រអតិថិជន ២៤/៧ និងការស្វែងរកកិច្ចព្រមព្រៀង ដើម្បីសន្សំប្រាក់។

អ្នកប្រើប្រាស់វៀតណាមប្រហែល ៤២ភាគរយ បានសម្តែងការព្រួយបារម្ភអំពីភាពឯកជន និងសុវត្ថិភាពទិន្នន័យទាក់ទងនឹង AI ប៉ុន្តែ ៩៦ ភាគរយ នៅតែមានឆន្ទៈ ក្នុងការចែករម្ទិន្នន័យជាមួយភ្នាក់ងារ AI។ រកើនឡើងនេះក៏កំពុងជំរុញ កំណើននៃឧស្សាហកម្ម AI នៅ ប្រទេសវៀតណាមដែរ ។ ប្រាក់ចំណូលពីកម្មវិធីដែលរួមបញ្ចូល AI បានកើនឡើង ៧៨ ភាគរយហើយក្រុមហ៊ុន ចាប់ផ្តើមអាជីវកម្ម AI ជាង ៤០ កំពុងដំណើរការនៅក្នុងប្រទេស។

ប្រទេសវៀតណាមជាប់ចំណាត់ ថ្នាក់លេខពីរនៅក្នុងតំបន់ ដោយរំពឹងថា នឹងមានការវិនិយោគកាន់តែច្រើនលើ AI ក្នុងរយៈពេលវែង ដោយ៧៩ភាគរយរំពឹងថា នឹងមានប្រាក់កាន់តែច្រើនហូរ ចូលទៅក្នុងផ្នែកដូចជា កម្មវិធី សេវាកម្ម បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជ្រៅ ពីក្រោយប្រទេសសិង្ហបុរី ដែលមានត្រឹមតែ ១00ភាគរយប៉ុណ្ណោះ៕

Most Popular

To Top