ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី ម៉ាឡេស៊ី លោក Paul Wong ទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីម៉ាឡេស៊ី លោក Paul Wong ស្ថាបនិក និងជាប្រធាន Mega Star Arena នៅទីក្រុង Kuala Lumpur បានទទួលមរណភាពនៅអាយុ ៥៦ ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មួយនៅប្រទេសថៃ។

យោងតាមការចេញផ្សាយពីគេហទំព័រ The Star បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោក Wong បានប្រកាសពីមរណភាពរបស់លោកនៅថ្ងៃទី ២២ ខែវិច្ឆិកា បានចេញសេចក្ដីប្រកាសមរណភាព ដែលបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់លោក។

សេចក្តីថ្លែងការណ៍នេះបានសរសេរថា ដោយព្រះគុណរបស់ព្រះជាម្ចាស់ យើងសូមប្រកាសពីមរណភាព របស់លោក Paul Wong Chee Meng ស្ថាបនិក និងជាប្រធាន Mega Star Arena Kuala Lumpur និង Mega Group ដែលជាអ្នកត្រួសត្រាយផ្លូវដ៏ គួរឲ្យគោរពក្នុងឧស្សាហកម្មកម្សាន្ត របស់ប្រទេសម៉ាឡេស៊ី ដែលបានទទួលមរណភាពនៅប្រទេសថៃនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយសារគ្រោះថ្នាក់។

លោក Paul Wong មិនត្រឹមតែជាកម្លាំងចលករ ក្នុងពិភពកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាអ្នកដឹកនាំ ដែលមានចក្ខុវិស័យ និងជាបុរសគ្រួសារ ដ៏ស្មោះត្រង់ម្នាក់ផងដែរ ។ លោកបាននាំមកនូវជីវិតថ្មី ដល់ទេសភាពកម្សាន្ត របស់ប្រទេសម៉ាឡេស៊ី និងបានជួយបណ្តុះបណ្តាលគម្រោង និងទេពកោសល្យដ៏លេចធ្លោរាប់មិនអស់ ។ លោក Wong បានបន្សល់ទុកភរិយារបស់លោកគឺ Fanny Chia និងកូន ៤ នាក់របស់ពួកគេគឺ Billy, Jacky, Monique និង Eason ។

យោងតាមកាសែត Malay Mail បាននិយាយថា ក្រៅពីការផលិតការប្រគំតន្ត្រី និងការតាំងពិព័រណ៍សាជីវកម្ម លោក Wong គឺជាអ្នកណែនាំដល់ អ្នកសំដែងកម្សាន្ត អ្នកផ្សព្វផ្សាយ និងក្រុមការងារផលិតកម្ម។ ក្រុមហ៊ុនរបស់គាត់ ត្រូវបានគេទទួលស្គាល់ថា បានជួយរៀបចំការប្រគំតន្ត្រី កម្មវិធីប្រគល់រង្វាន់ និងការតាំងពិព័រណ៍សាជីវកម្មជាច្រើន។

ការគោរពវិញ្ញាណក្ខន្ធ បានហូរចូលតាមបណ្តាញសង្គម បន្ទាប់ពីការប្រកាសពីការស្លាប់ របស់លោក ។ នៅថ្ងៃពុធ ការបង្ហោះសាររម្លែកទុក្ខ បានទទួលមតិយោបល់ជាង ១,២០០ បង្ហាញពីការចូលរួមរម្លែកទុក្ខ និងការចងចាំអំពីឥទ្ធិពល និងចិត្តសប្បុរសរបស់លោក Wong៕

Most Popular

To Top