យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថា មានបំណងចង់ដឹងស្ថានភាពកុងត្រា របស់កំពូលខ្សែ ប្រយុទ្ធល្បឿនលឿននិងស៊ុតខ្លាំង Federico Valverde ។
ប្រភពដដែលបានសរសេរទៀតថា កីឡាករអ៊ុយរ៉ាហ្គាយរូបនេះ មានព័ត៌មានថាមិនសូវមានទំនាក់ទំនងល្អ ជាមួយនឹងគ្រូបង្វឹក លោក Xabi Alonso ឡើយនៅ Real Madrid ហើយជឿថានឹងអាចមានលទ្ធភាព ក្នុងការផ្ទេរចេញនៅពេលខាងមុខ។
យ៉ាងណាក្តីសម្រាប់ Man UTD អាចវាយតម្លៃបានថា នឹងត្រូវចំណាយប្រាក់ យ៉ាងហោចណាស់ ដល់ទៅ១០០លានផោន សម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះ ឬក្នុងលក្ខខណ្ឌធំជាងនេះទៀតផង។
បច្ចុប្បន្នមានវ័យ២៧ឆ្នាំកីឡាករ Valverde បានចូល រួមជាមួយនឹង Real Madrid តាំងតែពីឆ្នាំ២០១៨ និងបានក្លាយទៅជាកីឡាករ ដ៏ឆ្នើមនិងសំខាន់ម្នាក់របស់ក្លឹប៕
ប្រែសម្រួល៖ស៊ុនលី
