កីឡា

សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ប្រគល់សម្ភារកីឡាវាយកូនឃ្លី លើតុ ដល់សមាគម និងក្លិបកីឡាវាយកូន ឃ្លីលើតុចំនួន ៤

ភ្នំពេញ ៖ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានប្រគល់សម្ភារកីឡាវាយកូនឃ្លីលើតុ ដល់ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បណ្ឌិត្យសភាគរបាលកម្ពុជា គណៈកម្មាធិការជាតិស៉្បេស្បាលអូឡាំពិកកម្ពុជា និងវិទ្យាល័យបាក់ទូក ក្រោមការឧតប្ថម្ភរបស់សហព័ន្ធកីឡា វាយកូនឃ្លីលើតុអន្តរជាតិដើម្បីជំរុញ និងការអភិឌ្ឍនប្រភេទមួយនេះ ឲ្យមានការរីកចម្រើន ក្នុងដំណើរឆ្ពោះ ព្រឹត្តិការណ៍ការប្រកួតកីឡា យុវជនអាស៊ីឆ្នាំ២០៣១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ក្នុងឱកាសប្រគល់ជូនអង្គភាពកីឡាទំាង ៤ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយការអញ្ជើញជាកិត្តយសពីសំណាក់លោក លោក ស៊ុន សុទ្ធារិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកផ្នែកបច្ចេកទេសរបស់សហព័ន្ធ លោក ព្រុំ ឌុចបូរ៉ានឿន អគ្គហេរញ្ញឹក លោក ហេង សុខជាតិ អគ្គលេខាធិការរង និង អ្នកតំណាងអង្គភាពកីឡាទំាង ៤ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។

លោក ហេង សុខជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានប្រគល់សម្ភារកីឡាវាយកូនឃ្លីលើតុដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បណ្ឌិត្យសភាគរបាលកម្ពុជា គណៈកម្មាធិការជាតិស៉្បេស្បាលអូឡាំពិកកម្ពុជា និងវិទ្យាល័យបាក់ទូក ក្រោមការឧតប្ថម្ភរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ ។
សម្ភារកីឡាវាយកូនឃ្លីលើតុនេះ ជាការចូលរួមចូលរួមលេងកីឡាវាយកូនឃ្លីលើតុនេះ ឲ្យកាន់តែមានលក្ខណៈផុលផុស នឹងកាន់តែច្រើនថែមទៀត ជាឱកាសដើម្បី បង្កើតនូវបរិយាកាស ប្រកួតប្រជែងកាន់តែទូលំទូលាយ ម្យ៉ាងវិញទៀត ដើម្បីលើកកម្ពស់សមត្ថភាព និងបច្ចេកទេសក្នុង ការប្រកួតកីឡាវាយកូនឃ្លីលើតុ របស់យើងឲ្យកាន់ តែមានការរីកចម្រើន ។

ម្យ៉ាងវិញទៀតគឺជាការរួមចំណែកក្នុងការអភិវឌ្ឍ កីឡាជាតិរបស់យើង ដោយសារកីឡាវាយកូនឃ្លីលើតុ បានចាប់ផ្ដើមដំណើរការ បោះជំហានទៅមុខ ក៏ដូចអ្នកទាំងអស់គ្នាបានឃើញហើយ ។ យើងក៏បានឆ្លើយតបក្រសួង និងការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាល របស់យើងកែទម្រង់ និងការយកចិត្តទុកដាក់ចំពោះវិស័យកីឡាផងដែរ។
លោកអគ្គលេខាធិរងបានបន្តថា សហព័ន្ធវាយកូនឃ្លីលើតុកម្ពុជាបានឧបត្តម្ភសម្ភារកីឡាវាយកូនឃ្លីលើតុចំនួន ៤ អង្គភាព ក្នុងមួយអង្គភាព ទទួលបានតុកីឡាវាយកូនឃ្លីលើតុ (តុប៉េងប៉ុង) ចំនួន ២ សំណាញ់ ចំនួន ២ រ៉ែកតវាយកូនឃ្លីលើតុ (រ៉ាកតប៉េងប៉ុង) ចំនួន ១០ រ៉ាកែត -គ្រាប់បាល់ (គ្រាប់ប៉េងប៉ុង) ចំនួន ២៤០ គ្រាប់៕

Most Popular

To Top