ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” រយៈពេល២ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ មុនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើក ទី៣៣ ឆ្នាំ២០២៥ នៅថៃ នៅថ្ងៃទី៩ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំស្ដីវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៍” មុនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ នៅថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២៥។ វគ្គសិក្ខាសាលានេះធ្វើឡើង ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ មានគ្រូឧទ្ទេសចំនួន៤នាក់ ក្នុងនោះមានចំនួន១២ ប្រភេទកីឡាចូលរួមប្រកួតរួមមានកីឡា ហែលទឹក កីឡា អត្តពលកម្ម កីឡា E-sport កីឡា គុនដាវ កីឡា កាយសម្ព័ន្ធ កីឡាជីជីតស៊ូ កីឡាឃីតបុកស៊ីង កីឡាតេក្វាន់ដូ WT កីឡា ជិះសេះ កីឡា ម៉ូតូទឹក កីឡា ទ្រីយ៉ាត្លុង និងកីឡា បាល់ទាត់លើតុ មានសិក្ខាកាមចំនួន ៧៥នាក់ គឺផ្តោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ក្រុមកីឡាជម្រើសជាតិ ត្រៀម ចូលរួមប្រកួតកីឡា ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ។

លោកប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថា គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ដល់ប្រតិភូកីឡា ជាពិសេសសុវត្ថិភាព ក្នុងការធ្វើដំណើររបស់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មុនពេលចេញ ដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ ក្នុងការធ្វើដំណើរទាំងទៅ ទាំង មក ហូបចុក ស្នាក់នៅ និងការថែទាំសុខភាពកំឡុងពេលស្នាក់នៅ និងហាត់ហ្វឹកហ្វឺន ត្រៀមប្រកួតនៅព្រះរាជាណា ចក្របារ៉ែន។ ក្នុងន័យនេះ ខ្ញុំសង្ឈឹមថា លោកគ្រូអ្នកគ្រូ និងទទួលបានចំណេះដឹង បទពិសោធន៍ថ្មី ពីវគ្គសិក្ខាសាលា នេះ ទៅដឹកនាំកីឡាករ កីឡាការិនី ប្រកបដោយសុវត្ថិភាព ជាពិសេសដណ្តើមមេដាយ ជូនជាតិ ៕







