អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជារឿយៗយឺតយ៉ាវក្នុងការបញ្ចេញបច្ចេកវិទ្យាថ្មី ជូនអតិថិជនរបស់ខ្លួន នៅទូទាំងពិភពលោក ប៉ុន្តែការរំពឹងទុក បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ កំពុងមានគម្រោងបង្កើត iPhone អាចបត់បានដូចសៀវភៅថ្មី ត្រូវបានគេនិយាយថា នឹងចេញលក់នៅឆ្នាំ ក្រោយនេះហើយ។
ក្រុមហ៊ុនផលិតទូរសព្ទ ដែលមានមូលដ្ឋាននៅ Cupertino ក៏ត្រូវបានគេនិយាយថា បានដោះស្រាយបញ្ហាធំបំផុត ទាក់ទងនឹងឧបករណ៍អាចបត់បាន ដោយហៅថា “iPhone Fold” ត្រូវបានគេរាយការណ៍ថា មានការរចនាគ្មានស្នាម ជ្រួញលើអេក្រង ដែលជាយុទ្ធសាស្រ្តមួយ ទាក់ទាញការចាប់អារម្មណ៍ របស់អតិថិជននិយម និងចូលរួមប្រើប្រាស់ ប្រភេទស្មាតហ្វូនបត់។
របាយការណ៍បកប្រែដោយម៉ាស៊ីនថ្មីមួយដោយកាសែតចិន Economic Daily បានបង្ហាញថា Foxconn ជាក្រុមហ៊ុនផលិត iPhone ដ៏ធំបំផុតមួយ បានបង្កើតខ្សែ សង្វាក់ផលិតកម្មសម្រាប់ iPhone អាចបត់បាន ។ ក្រុមហ៊ុនបន្តនិយាយថា ឧបករណ៍នេះបានឆ្លងកាត់ដំណាក់ កាលពិសោធន៍ហើយ ហើយកំពុងត្រូវបានផ្លាស់ប្តូរ ទៅផលិតកម្មមុនទ្រង់ទ្រាយធំ។
ក្រុមហ៊ុន Apple នឹងដាក់ឈ្មោះឧបករណ៍នឹងចេញលក់នាពេលខាងមុខថា “iPhone Fold”។ ដូចដែលវាបានប្រែក្លាយ អេក្រង់ខាងក្នុងនឹងត្រូវបានផលិតផ្តាច់មុខដោយក្រុមហ៊ុន Samsung ខណៈក្រុមហ៊ុន Apple ខ្លួនឯងរចនាហ៊ីង រចនាសម្ព័ន្ធបន្ទះ និង វិធីសាស្រ្ត ដើម្បីបង្កើនភាពធន់ ។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់ សមាសធាតុហ៊ីង ដែលធ្វើពីលោហៈរាវ ដែលបង្កើនភាពរឹងមាំ និងរក្សាបាននូវអារម្មណ៍ ឆ្ងាញ់នៅពេលកាន់ឧបករណ៍។
របាយការណ៍មុន មួយរបស់លោក Mark Gurman របស់ Bloomberg បានបង្ហើបថា iPhone Fold នឹងមានអេក្រង់ ខាងក្នុងទំហំ ៧.៨ អ៊ីញ និង មានអេក្រង់ខាងក្រៅទំហំ ៥.៥ អ៊ីញ ។ ឧបករណ៍នេះត្រូវបានគេរំពឹងថា នឹងមានកម្រាស់ចន្លោះពី ៩ ទៅ ៩.៥ មីលីម៉ែត្រនៅពេលបត់ ។ វាអាចមានកាមេរ៉ា សរុបចំនួន៤ គឺកាមេរ៉ា 48MP ២នៅខាងក្រោយ និងមួយនៅអេក្រង់ខាងក្នុង និងខាងក្រៅ។ លើសពីនេះ ក្រុមហ៊ុន Apple អាចនឹងងាកទៅរក Touch ID ដើម្បីជៀសវាងការបញ្ចូលសមាសធាតុ Face ID ពីរ៕
