កីឡា

សិក្ខាកាម២២នាក់ ចូលសិក្សាវគ្គបណ្តបណ្តាល អាជ្ញាកណ្តាល និងគណៈកម្មាការ កីឡាវាយកូនបាល់ ថ្នាក់ជាតិ

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនបាល់ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបើកវគ្គបណ្តបណ្តាល អាជ្ញាកណ្តាល និងគណៈកម្មាការថ្នាក់ជាតិ ២០១៩ ដើម្បីត្រៀមការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១១ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គលេខាធិការដ្ឋាន សហព័ន្ធក្នុងហពុកីឡដ្ឋានជាតិ។

លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធ បានប្រាប់ឲ្យដឹងថា វគ្គខាងលើកនេះ មានសិក្ខាកាមចូលរួម ចំនួន២២នាក់មកពី៤រាជធានី ខេត្ត-ក្រុងរួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តសៀមរាប បង្រៀនដោយ គ្រូ២នាក់មកពី ប្រទេសពីអ៊ីរ៉ង លោកAdel Borghei និងគ្រូម្នាក់ទៀតជនជាតិ ម៉ាឡេស៊ី គឺលោក Razmee Rawi ។

លោកបានបន្តថា ក្នុងរយៈពេល២ ថ្ងៃដំបូង យើងសិក្សា ទ្រឹស្តីសុទ្ធជាមួយ លោកគ្រូសម្រាប់ អាជ្ញាកណ្តាល និងគណៈកម្មាការថ្នាក់ជាតិ ដើម្បីត្រៀម ព្រឹត្តិការណ៍ការប្រកួត កីឡាជាតិលើកទី៣ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៤រហូតដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
លោកអគ្គលេខាធិការរង បន្ថែមទៀតថា សម្រាប់ថ្ងៃចុងយើង នឹងធ្វើការ អនុវត្តផ្ទាល់ នៅលើទីលានទំាង អាជ្ញាកណ្តាល និងគណៈកម្មាការ ដោយការអនុវត្តនេះ ស្រដៀងនឹងការ ប្រកួតពិត។ វគ្គនេះយើងប្រើប្រាស់ ឧបត្ថម្ភរបស់ ក្រសួងអប់រំ យុវជន និងកីឡា២០១៩៕

Most Popular

To Top