សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple កាលពីថ្ងៃចន្ទ បាននិយាយថា ប្រធានក្រុមបញ្ញា សិប្បនិម្មិត របស់ខ្លួនកំពុងចុះចេញពីតំណែង ហើយកិច្ចខិតខំប្រឹងប្រែងនេះ នឹងត្រូវដឹកនាំ ដោយវិស្វករចាស់ វស្សាម្នាក់មកពីក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
ផែនការសម្រាប់អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Apple នៃការអភិឌ្ឍន៍ម៉ាស៊ីន និងយុទ្ធសាស្ត្រ AI លោក John Giannandrea ចូលនិវត្តន៍នៅដើមឆ្នាំក្រោយ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានកំពុងធ្វើកិច្ចការ និងខិតខំប្រឹងប្រែងដើម្បីបង្ហាញថា ខ្លួនមិនត្រូវបានទុកចោល លើបច្ចេកវិទ្យានោះទេ។
នេះបើយោងតាមក្រុមហ៊ុនផលិត iPhone បាននិយាយថា លោក Giannandrea នឹងបម្រើការជាទីប្រឹក្សារបស់ក្រុមហ៊ុន Apple ក្នុងអំឡុងពេលដែលនៅសល់ របស់លោកជាមួយក្រុមហ៊ុន។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយក្នុងប្រកាសមួយដែលប្រកាសព័ត៌មាននេះថា យើងមានការដឹងគុណចំពោះតួនាទីដែលលោក John បានដើរតួក្នុងការកសាង និងជំរុញការងារ AI របស់យើង។
យោងតាមក្រុមហ៊ុនថា អ្នកស្រាវជ្រាវ Amar Subramanya បានចូលរួមជាមួយក្រុមហ៊ុន Apple ក្នុងនាមជាអនុប្រធាន ហើយនឹងដឹកនាំក្នុងវិស័យសំខាន់ៗរួមទាំងគំរូគ្រឹះ AI និងការរៀនសូត្រជាច្រើន។ ក្រុមហ៊ុន Apple បានបន្តថា លោក Subramanya ថ្មីៗនេះគឺជាអនុប្រធានសាជីវកម្មនៃ AI នៅ Microsoft ដែលមុនពេលនោះបានចំណាយពេល ១៦ ឆ្នាំនៅ Google ជាកន្លែងដែលគាត់ជាប្រធានវិស្វកម្មសម្រាប់ជំនួយការឌីជីថល Gemini មុនពេលចាកចេញ។
ក្រុមហ៊ុន Apple បានលើកឡើងពី បទពិសោធន៍របស់លោក Subramanya ក្នុងការរួមបញ្ចូល AI ទៅក្នុងមុខងារ និងផលិតផលថា “សំខាន់ចំពោះការច្នៃប្រឌិតជា បន្តបន្ទាប់របស់ក្រុមហ៊ុន Apple និងមុខងារ Apple Intelligence នាពេលអនាគត។
លោក Giannandrea បានចូលរួមជាមួយក្រុមហ៊ុន Apple កាលឆ្នាំ ២១៨ ដោយដឹកនាំកិច្ចខិតខំប្រឹងប្រែង AI របស់ក្រុមហ៊ុន។ ក្រុមហ៊ុន Apple នៅដើមឆ្នាំនេះបានពន្យារពេលការចេញផ្សាយជំនួយការឌីជីថល Siri ដែលប្រសើរឡើង ហើយឥឡូវនេះកំពុងសន្យាថានឹងចេញផ្សាយវាសម្រាប់ឆ្នាំក្រោយ ៕
