The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អនាគតរបស់កីឡាករ Mo Salah ជាមួយនឹងក្លឹបហង្សក្រហម Liverpool បានឈានចូលមកដល់ទីបញ្ចប់ ហើយដោយក្នុងនោះគ្រូបង្វឹកលោក Arne Slot គឺបានដកគាត់ចេញពីបញ្ជី១១នាក់ ដំបូងរបស់ក្រុមចំនួនជាច្រើន ប្រកួតជាប់គ្នាមកហើយ។
ភ្លាមៗនេះវាបានធ្វើ ឲ្យមានការចាប់អារម្មណ៍ ភ្លាមពីសំណាក់ក្លឹប នៅតាមបណ្តាលីគកំពូល របស់អារ៉ាប់ដោយក្នុង នោះពួកគេបានត្រៀម កញ្ចប់លុយធំៗរៀងៗ ខ្លួនដើម្បីអាចចរចា ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ។
គួរឲ្យដឹងដែរថាកន្លងមកក្លឹប Liverpool ធ្លាប់បានបដិសេធសំណើរ ដល់ទៅ១៥០លានដុល្លារ ម្តងហើយ កាលពីឆ្នាំ២០២៤ពីក្លឹប Al Ittihad ខណៈដែលកុងត្រារបស់គាត់ជាមួយនឹង ក្លឹបមានរហូតទៅដល់ឆ្នាំ២០២៧ឯណោះ៕
ប្រែសម្រួល៖ស៊ុនលី
