កីឡា

Arsenal ប្រកាសជាផ្លូវការ ចុះហត្ថលេខាទិញ បាយុវជនឆ្នើមបងប្អូន ភ្លោះជនជាតិអេក្វាឌ័រ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានឈានទៅដល់ការ ចុះហត្ថលេខានាំយកកីឡាករ បងប្អូនភ្លោះឆ្នើមពីលីគកំពូល របស់ប្រទេសអាក្វាឌ័រ។

កីឡាករ Edwin និង Holger យ៉ាងណាក្តីនឹងមិនអាចចូលរួមក្លឹប នៅអង់គ្លេសនេះបានភ្លាមឡើយ រហូតទៅដល់ឆ្នាំ២០២៧ ។ កីឡាករទាំងពីររូបនេះ ត្រូវបានចាត់ទុកថា ជាកីឡាករ ដែលកំពុងមានសមត្ថភាពឆ្នើម នៅក្នុងតំបន់អាហ្វ្រិកខាងត្បូង ក្នុងពេលបច្ចុប្បន្ននេះ។

នៅពេលដែលការចុះហត្ថលេខា ជាផ្លូវការនឹងធ្វើឡើង នោះមានន័យថា កីឡាករ Edwin និង Holger នឹងអាចដើរតាមដានជើង របស់រៀបច្បងដូចជាកីឡាករ Piero Hincapie ដែលក៏ជាជនជាតិអេក្វាឌ័រ ដូចគ្នាដែរហើយបច្ចុប្បន្ន កំពុងលេងនៅលីគកំពូលអង់គ្លេស។

ក្រៅពីនោះក៏មានកីឡាករ អេក្វាឌ័រល្បីៗផ្សេងទៀត ដែលកំពុងបំពេញការងារ នៅអង់គ្លេសដែរដូចជា Moises Caicedo លេងនៅ Chelsea និង William Pacho លេងនៅ PSG ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top