កីឡា

ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមការប្រការប្រកួត សប្បុរសធម៌ ក្រោមប្រធានបទ“កីឡាដើម្បីសន្តិភាព និងមនុស្សធម៌”

ភ្នំពេញ ៖ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអ្នកដឹកនាំក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ការប្រកួតបាល់ទាត់មិត្តភាព CSPF Diplomatic Friendship Day 2025 និងការប្រកួតសប្បុរសធម៌ក្រោមប្រធានបទ “កីឡាដើម្បីសន្តិភាព និងមនុស្សធម៌” ដែលបានប្រព្រឹត្តទៅនៅ កីឡដ្ឋាន AIA KMH Park រាជធានីភ្នំពេញ ។

ក្នុងឱកាសពិធីបិទ បើកការប្រកួតបាល់ទាត់ មិត្តភាព CSPF Diplomatic Friendship Day 2025 និងការប្រកួតសប្បុរសធម៌ ក្រោមប្រធានបទ “កីឡាដើម្បីសន្តិភាព និងមនុស្សធម៌ សហការរៀបចំដោយ អង្គការមូលនិធិ លើកកម្ពស់កីឡាកម្ពុជា (CSPF) និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) បានប្រព្រឹត្តទៅនៅ កីឡដ្ឋាន AIA KMH Park រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក អ៊ុក សិទ្ធិជាតិ សមាជិកសភា តំណាងរាស្រ្តខេត្តព្រៃវែង លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកសរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។

លោក យាន គីស៊ីវត្ថា បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡាដែលបង្កើតដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តែងតែចូលរួមគ្រប់សកម្មភាព កីឡាទាំងអស់ តាមការអញ្ជើញរបស់ម្ចាស់កម្មវិធី ។ លើកនេះ ក្រុមបានចូលរួមការប្រកួតមិត្តភាព ដែលការប្រកួតសប្បុរសធម៌ ក្រោមប្រធានបទ “កីឡាដើម្បីសន្តិភាព និងមនុស្សធម៌” ។

លោកបានបន្តថា ការប្រកួតបាល់ទាត់មិត្តភាព CSPF Diplomatic Friendship Day 2025 ធ្វើឡើងក្នុងគោលបំណង ផ្សារភ្ជាប់មិត្តភាពរវាង ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ វិស័យកីឡាក្នុងស្រុក ជាចំណុចពិសេសមួយទៀត ប្រាក់ចំណូលសប្បុរសធម៌ពីព្រឹត្តិការណ៍នេះ នឹងត្រូវប្រើ ដើម្បីជួយគាំទ្រកុមារ និងគ្រួសារ ដែលរងផលប៉ះពាល់ពី បញ្ហាដែនដីនៅតាមព្រំដែន ៕

Most Popular

To Top