ភ្នំពេញ ៖ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូ គ្រូបង្វឹកនិងក្រុមកីឡាករ-កីឡាការិនីអត្តពលកម្ម និងម៉ូតូទឹកកម្ពុជាចំនួន ១១ នាក់បានចាកចេញពីមាតុប្រទេស របស់ខ្លួនឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣៣ “SEA GAME 33” ឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមជាផ្លូវការ ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

ប្រភេទប្រភេទកីឡាចំនួន២ ដែលចេញដំណើរថ្ងៃនេះ មានកីឡាអត្តពលកម្មចំនួន ៩ នាក់ និងកីឡាម៉ូតូទឹកចំនួន ២ នាក់។ ប្រភេទកីឡាអត្តពលកម្មរួមមាន លោក បូរ ពុធរាត្រី គ្រូបង្វឹក លោក លាក់ ឡុច គ្រូបង្វឹក លោក គ្រៀង សាម៉ន គ្រូជំនួយ កីឡាការិនី កាន់ ស្រីរ័ត្ន កីឡាការិនី នាង ម៉ូនីកា កីឡាករ វ៉ាន់ ភារ៉ា កីឡាករ យ៉ាន់ ចាន់ កីឡាករ ស៊ឹម សាមឌី និងកីឡាករ ឡៃ ធារិន ។ចំណែកកីឡាម៉ូតូទឹកមានចំនួន ២ នាក់ លោក ទិន ហ៊ូសេន គ្រូបង្វឹក និងកីឡាករ សាលី អ៊ូម៉ាន។

ដោយឡែកប្រភេទកីឡាផ្សេងៗទៀត ដូចជាអត្តពលកម្ម (៩នាក់) ម៉ូតូទឹក (២នាក់) ឃីកបុកស៊ីង (៨នាក់) អេឡិចត្រូនិក (១៤នាក់) ជិះសេះ (៤នាក់) គុនដាវ (៦នាក់) ទ្រីយ៉ាត្លុង (១០នាក់) និង កាយសម្ព័ន្ធ (៦នាក់) នឹងត្រូវចាកចេញពី មាតុប្រទេស ទៅចូលរួមប្រកួតស៊ីហ្គេម នៅថ្ងៃចាប់ពីថ្ងៃទី០៩-១៦ ខែធ្នូ ឆ្នាំ២០២៥ ។
សរុបប្រភេទកីឡារបស់កម្ពុជា ចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ មានចំនួន ១២ប្រភេទកីឡា ហើយសរុបប្រតិភូ មន្ត្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីមានចំនួនជាង ១០០នាក់៕



