កីឡា

Napoli ត្រៀមខ្លួនខែមករា ខាងមុខនេះចរចាទិញ Kobbie Mainoo ពី Man UTD

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអ៊ីតាលី Napoli ត្រូវបានគេដឹងថា បានកំណត់គោលដៅថ្មីម្នាក់ទៀត ហើយពីក្លឹបបិសាចក្រហម Man UTD។

នៅខែមករាខាងមុខនេះ គ្រូបង្វឹកលោក Antonio Conte ដែលជាគ្រូបង្វឹករបស់ Napoli បានបញ្ជាក់ថា ក្លឹបពិតជាចាប់អារម្មណ៍ កីឡាករ Kobbie Mainoo ពិតមែនទោះបីជាទំរង់លេង របស់កីឡាកររូបនេះ កំពុងធ្លាក់ចុះនៅអង់គ្លេសក្តី។

កីឡាករវ័យ២០ឆ្នាំរូបនេះ ក៏នឹងអាចទទួលយកកុងត្រាខ្ចីជើងផងដែរ ប្រសិនបើការចរចាទិញដាច់មិនអាចធ្វើទៅរួចទេនោះ។

គួរឲ្យដឹងដែរថាកន្លងមក Napoli និងក្លឹបជាច្រើននៅអ៊ីតាលី បានទាញយកប្រយោជន៍ ពីកីឡាករធ្លាក់ទំរង់លេងរបស់ក្លឹប Man UTD ជាច្រើននាក់មកហើយ និងប្រែក្លាយពួកគេទៅជាកីឡាករដ៏ល្បីៗ ដែលក្នុងនោះមានដូចជា Chris Smalling, Lukaku, McTominay ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top