ទីក្រុង Dubai ៖គិតត្រឹមនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងឌូប៉ៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្រុមកីឡាជនមានពិការភាពកម្ពុជាទទួលបានមេដាយសរុប៨ មេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ២ គ្រឿង(អត្តពលកម្ម) និងសំរិទ្ធិ ៣ គ្រឿង (ហែលទឹក២ និងអត្តពលកម្ម ១) និងកំពុងបន្តប្រកួត ដោយមានការរំពឹងថានឹងនៅតែទទួលបានមេដាយបន្ថែមទៀត។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មកម្ពុជា បានដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី ក្រុមកីឡាកម្ពុជា ចំនួន៣៧នាក់ ក្នុងនោះមាន ៤ប្រភេទកីឡា រួមមាន បាល់បោះជនពិការភ្នែក (Goalball) ៥នាក់ កីឡាហែលទឹក ៥នាក់ អត្តពលកម្ម ១៣នាក់ និងវាយសី ១នាក់។

កម្ពុជាបានបញ្ចូនអត្តពលិកចំនួន ២៣រូប ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយុវជន អាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជាបញ្ជូនប្រភេទកីឡាចំនួន៤ ដើម្បីចូលរួមប្រកួត រួមមាន៖ កីឡាឯកត្តជន (Para Athletics) កីឡាហែលទឹក(Para Swimming) កីឡាវាយសី(Para Badminton) និងកីឡាបោះបាល់ចូលទី (Goalball)៕


ដោយ៖ លី ភីលីព
