កីឡា

Man UTD ធ្វើការសម្រេចចិត្តអនាគត របស់ Kobbie Mainoo នៅមុនខែមករាមកដល់

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានធ្វើការរៀបចំគូសវាសផែនការ របស់ក្លឹបរួចមកហើយ សម្រាប់អនាគតនៃកីឡាករអង់គ្លេស Kobbie Mainoo នៅខែមករាខាងមុខនេះ។

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ មិនសូវទទួលបានឳកាសក្នុងការបង្ហាញ ខ្លួនប្រកួតឡើយនៅក្រោមការដឹកនាំរបស់លោក Ruben Amorim នៅរដូវកាលនេះហើយជឿជាក់ថា នឹងអាចចាកចេញពីក្លឹបទៅលេខលក្ខណៈខ្ចីជើង នៅរដូវក្តៅនេះផងដែរ។

យ៉ាងណាក្តីក្លឹប Man UTD បានធ្វើការវាយតម្លៃ ស្ថានភាពសាជាថ្មីមុនរដូវកាលដោះដូរ នៅខែមករានេះតែម្តងដោយមិនចាំបាច់រង ចាំរហូតដល់រដូវក្តៅឡើយ។

គួរឲ្យដឹងដែរថា Mainoo បច្ចុប្បន្នមានវ័យ២០ឆ្នាំ ទៅហើយប៉ុន្តែរូបគេត្រូវការការប្រកួត ជាច្រើនបន្ថែមទៀតដើម្បីអាចធានាតំណែង បរស់ខ្លួនជាពិសេសនៅជម្រើសជាតិ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top