កីឡា

Ajax​ ចុះហត្ថលេខាទិញបានអតីតខ្សែការពារ Arsenal ម្នាក់ដោយមិនមានតម្លៃខ្លួន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែការពារអន្តរជាតិជនជាតិជប៉ុន Takehiro Tomiyasu បានប្រកាសជាផ្លូវការហើយថានឹងចូលរួមក្លឹប Ajax ក្នុងកុងត្រារយៈពេលខ្លី។

ក្លឹប Ajax បានក្លាយទៅជាគោលដៅថ្មីដែលអាចជួយដល់អាជីពរបស់ Tomiyasu ម្តងទៀតក្រោយពេលដែលកីឡាកររូបនេះហាក់ដូចជាមិនសូវទទួលបានឳកាសក្នុងការលេងទៀតឡើយជាមួយនឹង Arsenal។

បច្ចុប្បន្នមានវ័យ២៧ឆ្នាំទៅហើយកីឡាករជប៉ុនរូបនេះបានក្លាយខ្លួនជាកីឡាករមិនមានតម្លៃខ្លួនឡើយគិតចាប់តាំងតែពីបានផ្តាច់កុងត្រារបស់ខ្លួនជាផ្លូវការចេញពីក្លឹបកាំភ្លើងធំ Arsenal កាលពីខែកក្កដាឆ្នាំនេះ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top