ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបញ្ចស៊ីឡាត់វៀតណាម Vu Van Kien ត្រូវបានដកសិទ្ធិ ដោយសារការវាយខុសច្បាប់ ទោះបីជាគូប្រកួតថៃ របស់គាត់ចេតនា ដាក់ក្បាលរបស់គាត់ចូល ក្នុងគោលបំណងឲ្យទាត់ ក្នុងអំឡុងពេលវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្របញ្ចស៊ីឡាត់បុរសទម្ងន់ ៦០ គីឡូក្រាមនៅការប្រកួតកីឡា SEA Games លើកទី ៣៣ ក៏ដោយ។
កីឡាករបញ្ចស៊ីឡាត់វៀតណាម Vu Van Kien បានគ្រប់គ្រងការប្រកួតតាំងពីបើកឆាក ដោយបាននាំមុខយ៉ាងខ្លាំងក្លា ៥២ទល់នឹង៣៤ លើកីឡាករ Janjaroen Tinnapat របស់ថៃការប្រកួតកាលពីថ្ងៃអង្គារ ។ នៅសល់តែ ៤ វិនាទីទៀតប៉ុណ្ណោះ កីឡាករវៀតណាមអាយុ ២៧ ឆ្នាំរូបនេះបានទាត់។
ក្នុងចលនាបំបែកវិនាទី កីឡាករថៃ Tinnapat ស្រាប់តែបន្ទាបខ្លួនចុះ បណ្តាលឲ្យជើង របស់កីឡាករ Kien ប៉ះនឹងករបស់គាត់។ កីឡាករថៃរូបនេះ បានដួលទៅលើកម្រាល គ្របមុខដោយការឈឺចាប់ ដើម្បីការជួយវេជ្ជសាស្ត្រជាបន្ទាន់ ។
បន្ទាប់ពីការពន្យារពេល ៧ នាទី ក្នុងអំឡុងពេលដែលអាជ្ញាកណ្តាលបានពិនិត្យឡើងវិញនូវការណ៍ហេតុនេះ និងពាក្យបណ្តឹងពីបុគ្គលិកគ្រូបង្វឹកថៃ ការសម្រេចចិត្តត្រូវបានធ្វើឡើង គឺកីឡាករ Kien ត្រូវបានដកសិទ្ធិ ដោយសារការ វាយមុខគូប្រកួត ដែលជាតំបន់ហាមឃាត់យ៉ាងតឹងរ៉ឹង ក្នុងការប្រកួតបញ្ចស៊ីឡាត់ ។
សាលក្រមនេះមានន័យថា កីឡាករ Tinnapat បានឡើងទៅប្រកួតដណ្តើមមេដាយមាសនៅថ្ងៃពុធ ខណៈកីឡាករ Kien ត្រូវទទួលយកមេដាយសំរឹទ្ធ។ កីឡាករវៀតណាមរូបនេះ បានស្រក់ទឹកភ្នែកពេលឮការសម្រេចចិត្ត ដោយកប់ក្បាលរបស់គាត់នៅលើកន្ទេល មុនពេលត្រូវបានគ្រូបង្វឹករបស់គាត់លួងលោម ប៉ុន្តែគាត់មិនបានឈប់យំទេ ៕
