ភ្នំពេញ ៖ ខណៈអបអរខួប៣០ ឆ្នាំរបស់ខ្លួន ណាហ្គាខប បន្តឈានមុខគេជាមណ្ឌលកម្សាន្តចម្រុះក្នុងប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុន វិនិយោគដោយផ្ទាល់ពីបរទេស ដំបូងគេបង្អស់ និងធំបំផុតមួយ ក្នុងប្រទេសកម្ពុជា ណាហ្គាខបតែងតែធ្វើគ្រប់កិច្ចការ ជាមួយស្តង់ដារលំដាប់ពិភពលោក ដែលមានការប្តេជ្ញាចិត្តអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចព្រមទាំងដើរតួជាដៃគូយ៉ាងសំខាន់ នៅក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា ។

ឆ្នាំនេះ ណាហ្គាខបបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រ ជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលបានជាប់ក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង១០០ នៅអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ លើកដំបូងរបស់ស្ថាប័នហ្វ័រឈូន ទទួលបានចំណាត់ថ្នាក់លេខ៤៦ ជាមួយសណ្ឋាគារ និងសាជីវកម្មអន្តរជាតិជាច្រើន ។ ស្នាដៃនេះ ត្រូវបានផ្តល់ជូនណាហ្គាខប បន្ទាប់ពីក្រុមហ៊ុនទទួលបានការបញ្ជាក់ ជាកន្លែងធ្វើការល្អបំផុតមួយនៅប៉ុន្មានខែមុន ជាមួយពិន្ទុស្ទើរល្អឥតខ្ចោះ ៩៥ ភាគរយ។ ស្នាដៃទាំងនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត របស់ណាហ្គាខបក្នុងការបង្កើត វប្បធម៌កន្លែងធ្វើការឈានមុខគេ ដែលយកបុគ្គលិកជាអាទិភាព និងកសាងកេរ្តិ៍ឈ្មោះជានិយោជកឆ្នើមប្រចាំតំបន់ ។
ជំរុញឧត្តមភាព និង បណ្តុះបណ្តាលទេពកោសល្យ ៖ ណាហ្គាខប បន្តធ្វើជាចំណុចគោលនៅក្នុងអភិបាលកិច្ចធុរកិច្ច ឧត្តមភាពនៃការប្រតិបត្តិការ និងការអនុវត្តធុរកិច្ចប្រកប ដោយនិរន្តរភាពនៅក្នុងសេដ្ឋកិច្ច ដែលកំពុងងើបឡើង របស់ប្រទេសកម្ពុជា ដោយផ្អែកលើគោលការណ៍គ្រឹះ ដែលមានសុចរិតភាពខ្ពស់ សីលធម៌វិជ្ជាជីវៈ និងតម្លាភាព ។ ដោយឈរលើគោលនយោបាយ ប្រកបដោយសីលធម៌ ការប្រឆាំងអំពើពុករលួយ និងការត្រួតពិនិត្យឯករាជ្យ ការគ្រប់គ្រងផ្ទៃក្នុង យ៉ាងហ្មត់ចត់ និងការបណ្តុះបណ្តាលបុគ្គលិកឥតឈប់ឈរ ក្រុមហ៊ុនបានទទួលការជឿទុកចិត្ត ពីសំណាក់ម្ចាស់ ភាគហ៊ុន និយ័តករ និងវិនិយោគិនបរទេសព្រមទាំងប្រកាន់ខ្ជាប់នូវស្តង់ដារគណនេយ្យភាពយ៉ាងម៉ឺងម៉ាត់ ។

សុចរិតភាព នៃការប្រតិបត្តិការធុរកិច្ច ការគោរពច្បាប់ និងសុវត្ថិភាពកន្លែងធ្វើការ នៅតែជាចំណុច សំខាន់បំផុត ខណៈណាហ្គាខប បន្តផ្តល់ការបណ្តុះបណ្តាល ទៅលើការប្រឆាំងការលាងសម្អាតប្រាក់ ការប្រឆាំងអំពើពុករលួយ ការប្រឆាំងការស៊ីសំណូកសូកប៉ាន់ សន្តិសុខសាយប័រ ការលើកកម្ពស់ការយល់ដឹង អំពីបរិស្ថាន សុខភាព និងសុវត្ថិភាពកន្លែងធ្វើការ ។ តាមរយៈគោលនយោបាយច្បាស់លាស់ ការត្រួតពិនិត្យ តាមដានយ៉ាងសកម្ម និងទំនាក់ទំនងជាបន្តបន្ទាប់ ណាហ្គាខបលើកកម្ពស់កន្លែងធ្វើការដែលពោរពេញដោយសុវត្ថិភាព ការគោរពច្បាប់ បរិយាបន្ន និងការត្រៀមខ្លួនសម្រាប់អនាគត ព្រមទាំងបណ្តុះបណ្តាលសមត្ថភាព និងគាំទ្រដល់ការអភិវឌ្ឍ យូរអង្វែងរបស់ប្រទេសកម្ពុជា។
លោក Chen Yiy Fon នាយកប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន ណាហ្គាខប បានឲ្យដឹងថា “ដើម្បីទទួលបានការទទួលស្គាល់ ជាកន្លែងធ្វើការល្អបំផុត ដោយស្ថាប័ន Great Place to Work® ហើយឥឡូវនេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Fortune ជានិយោជកល្អបំផុតមួយ ក្នុងចំណោម ក្រុមហ៊ុនល្អបំផុត ទាំង ១០០ ប្រចាំអាស៊ីអាគ្នេយ៍ គឺជាការទទួលស្គាល់ដោយស្ថាប័នឈានមុខដែលមានជំនាញ វាយតម្លៃទៅលើវប្បធម៌ នៃកន្លែងធ្វើការ។ នេះគឺជាស្នាដៃដ៏ធំធេង ហើយយើង សូមថ្លែងអំណរគុណ ដល់ស្ថាប័ន Great Place to Work® និង Fortune ដែលទទួលស្គាល់ទៅលើភាពរីកចម្រើន នៃវប្បធម៌កន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជាដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ជូនចំពោះគ្រួសារណាហ្គាគ្រប់រូប ៖ ស្នាដៃដ៏ធំធេងនេះ គឺជាការទទួលស្គាល់ នៃភាពចង់រីកចម្រើន និងឧត្តមភាពលើគ្រប់កិច្ចការវិជ្ជាជីវៈ និងផ្ទាល់ខ្លួនដែលអ្នកទាំងអស់គ្នាធ្វើ។ សមិទ្ធផលនេះ គឺជារបស់អ្នកទាំងអស់គ្នា” ។

លោក Chen បានបន្ថែមថា “ក្នុងនាមជាក្រុមហ៊ុន វិនិយោគ ដោយផ្ទាល់ពីបរទេសដំបូង គេបង្អស់ និងធំបំផុតមួយរបស់កម្ពុជា យើងមានសំណាង ដែលបានដើរតួឈានមុខគេ ក្នុងការអភិវឌ្ឍបរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអស់រយៈពេល ៣០ ឆ្នាំ និងបន្តទៅអនាគត។ តាមរយៈការអនុវត្តស្តង់ដារខ្ពស់ក្នុងអភិបាលកិច្ច ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌ ការអនុវត្តកន្លែងធ្វើការ ការផ្សារភ្ជាប់ធនធានមនុស្ស ការងារនិរន្តរភាព និង ការងារទំនួលខុសត្រូវសង្គម យើងបានធ្វើឱ្យប្រសើរឡើង នូវវប្បធម៌ក្រុមហ៊ុន ដែលឆ្លើយតបទៅនឹងសេដ្ឋកិច្ច ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ចក្ខុវិស័យវែងឆ្ងាយនេះ គឺជាសសរគោលនៃការចូលរួម របស់យើងក្នុងការកសាងជាតិ បង្កើតការងាររាប់ពាន់កន្លែង និងបង្កើនកម្លាំង ពលកម្មចម្រុះជាតិសាសន៍ និងបរិយាបន្ន និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា លើឆាកអន្តរជាតិជាគោលដៅវិនិយោគដ៏ទាក់ទាញ” ។
ធម្មនុញ្ញនៃវប្បធម៌កន្លែងធ្វើការរបស់ក្រុមហ៊ុន បញ្ជាក់កាន់តែច្បាស់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទៅលើស្តង់ដារលំដាប់ពិភពលោក គុណតម្លៃ ទំនួលខុសត្រូវ ការលើកស្ទួយ និងឥទ្ធិពលសង្គម។ នេះជាវប្បធម៌របស់ក្រុមហ៊ុនដែលផ្តោតលើការសហការ គណនេយ្យភាព ការគោរព ឧត្តមភាព និងនិរន្តរភាពដែលពង្រឹងជំហររបស់ខ្លួនជាជម្រើសនិយោជកដែលទទួលបានការជឿទុកចិត្ត និងគោលបំណងក្នុងការកសាងមនុស្ស បង្កើនសមត្ថភាព និងសម្រេចគោលបំណង”។

កម្លាំងពលកម្ម ៦.០០៩ នាក់ដ៏ឆ្នើមរបស់ណាហ្គាខប មាន ៩៣ ភាគរយជាជនជាតិខ្មែរ និង ៣៣ សញ្ជាតិបង្កើតបានជាកន្លែងធ្វើការប្រកបដោយបរិយាបន្ន និងស្វាហាប់ដែលកសាងទំនុកចិត្ត និងជំរុញការងារ និងការអភិវឌ្ឍផ្ទាល់ខ្លួន។ តាមរយៈការបណ្តុះបណ្តាលភាសា ដូចជា ភាសាអង់គ្លេស ចិន ជប៉ុន និងកូរ៉េ ក្រុមហ៊ុនបង្ហាញ ពីការប្តេជ្ញាចិត្តបង្កើនជំនាញរបស់បុគ្គលិក ផ្តល់បទពិសោធន៍ល្អៗដល់ភ្ញៀវ និងទាញយកប្រាក់ចំណេញ ។ បុគ្គលិកស្ត្រី មានពាក់កណ្តាល នៃបុគ្គលិកសរុប និងកាន់កាប់មុខតំណែងគ្រប់គ្រង ៣២ ភាគរយនេះឆ្លុះបញ្ចាំងអំពីសមភាព ។
បុគ្គលិកទទួលបានផលប្រយោជន៍ ពីការបណ្តុះបណ្តាលរយៈពេលជាង ១៩២.០០០ ម៉ោងក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការគោរពច្បាប់ក្រុមហ៊ុន ការផ្តល់ឱកាសកម្មសិក្សា និងកម្មវិធីលើកកម្ពស់ការយល់ដឹងផ្សេងៗដែលទាំងអស់នេះត្រូវបានគាំទ្រដោយអភិបាលកិច្ចដ៏រឹងមាំ និងការអនុវត្តការងារ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ។
លើកស្ទួយសហគមន៍ និងការកសាងជាតិ ៖ការផ្តល់ត្រឡប់ មានសារសំខាន់ណាស់នៅក្នុងធុរកិច្ចរបស់ណាហ្គាខប។ ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ណាហ្គាខប បានដឹកនាំគំនិតផ្តួចផ្តើមជាង ១.១៦០ ទូទាំងរាជធានីភ្នំពេញ និងខេត្តចំនួន ១៥ ដែលបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនបានចំណាយពេលជាង ៥៨.០០០ ម៉ោងដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាជិត ១ លាននាក់។ គំនិតផ្តួចផ្តើមរបស់ណាហ្គាខប គឺស្របជាមួយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការអភិវឌ្ឍប្រកបដោយនិរន្តរភាព សមាហរ័ណកម្មវិស័យអប់រំ សហគមន៍ បរិស្ថាន កីឡា សិល្បៈ និងវប្បធម៌។

កម្មវិធីបរិស្ថាន និងវប្បធម៌ ក៏ត្រូវបានបង្កើតឡើងដោយណាហ្គាខបផងដែរ។ តាមរយៈការសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដទៃទៀត ណាហ្គាខបគាំទ្រដល់គោលដៅជាតិរបស់ប្រទេសកម្ពុជាក្នុងការបង្កើតអនាគតកាន់តែស្រស់បំព្រង និងបៃតង។ កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង បានផ្សារភ្ជាប់ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅអនុវិទ្យាល័យ និងវិទ្យាល័យជាង ១១០.០០០ នាក់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអនាម័យសាលារៀន ការគ្រប់គ្រងសំណល់ និងការច្នៃឡើងវិញ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ កូនឈើជាង ៣២.០០០ ដើមត្រូវបានដាំនៅខេត្តចំនួន ១១ សំណល់ប្រមាណ ១២ តោនត្រូវបានប្រមូល និងសិក្ខាសាលាបរិស្ថានចំនួន ៣៥ ត្រូវបានរៀបចំ។
ណាហ្គាខប ក៏បានសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូផងដែរដើម្បីរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លង កាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការទទួលស្គាល់ របស់អង្គការយូណេស្កូ ។ ក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ខ្លួន ណាហ្គាខបបានរៀបចំព្រឹត្តិការណ៍ចំនួន ២៨ ដែលផ្សារភ្ជាប់ ទំនាក់ទំនង ជាមួយប្រជាជនកម្ពុជា ជាង ១៨០.០០០ នាក់ និងបង្ហាញពីកេរដំណែល វប្បធម៌របស់ជាតិដល់ភ្ញៀវជាង ៧.០០០ នាក់។ រួមជាមួយគំនិតផ្តួចផ្តើមវប្បធម៌ កាន់តែទូលំទូលាយ កម្មវិធីទាំងនេះនឹងបន្តលើកស្ទួយសិល្បៈខ្មែរ និងជំរុញលើកទឹកចិត្តដល់សហគមន៍។
ចាប់តាំងពីត្រូវបានបង្កើតឡើង គំនិតផ្តួចផ្តើមនិរន្តរភាព និងការងារទំនួលខុសត្រូវ សង្គមរបស់ណាហ្គាខប បានឈ្នះពានរង្វាន់ប្រចាំតំបន់ និងសកលលោកចំនួន ៥២ ដែលនេះឆ្លុះបញ្ចាំងអំពីក្រុមហ៊ុន ដែលដឹកនាំដោយប្រើបេះដូង វិនិយោគទៅលើបុគ្គលិក សហគមន៍ និងគាំទ្រដល់អនាគតរបស់ប្រទេសកម្ពុជា ។
និយោជកឈានមុខគេ និងអ្នកជំរុញវិស័យទេសចរណ៍ ៖តាមរយៈគំនិតផ្តួចផ្តើមដែលយកបុគ្គលិកជាអាទិភាព និងឧត្តមភាពនៃការប្រតិបត្តិការ ណាហ្គាខបមិនត្រឹមតែលើកកម្ពស់ស្តង់ដារទេសចរណ៍របស់ប្រទេសកម្ពុជា និងផ្តល់ការងាររាប់ពាន់កន្លែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញថា ភាពជោគជ័យនៃធុរកិច្ច និងឥទ្ធិពលសង្គម មានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ បុគ្គលិកត្រូវបានគាំទ្ររាល់គ្រប់ជំហានតាមរយៈការបណ្តុះបណ្តាល គំនិតផ្តួចផ្តើមសុខុមាលភាព និង ការផ្សារភ្ជាប់ជាមួយសហគមន៍ខណៈឱកាសនឹងកើតមានឡើងសម្រាប់អ្នកដែលចង់រីកចម្រើន ។
សម្រាប់អ្នកដែលមានបំណង ចង់ធ្វើការនៅកន្លែងធ្វើការដែលមានការទទួលស្គាល់ច្រើនបំផុតក្នុងប្រទេសកម្ពុជា សូមអញ្ជើញដាក់ពាក្យធ្វើការ នៅក្រុមហ៊ុនណាហ្គាខបដើម្បីទទួលបានការងារដែលផ្តល់អត្ថប្រយោជន៍ច្រើន និងបរិយាកាសការងារដែលផ្តល់តម្លៃដល់បុគ្គលិកពិតប្រាកដ។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com ៕
