ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស តែងតាំងប្រេសិតពិសេសម្នាក់ ទទួលតំណែងជាទូតប្រចាំ នៅសហរដ្ឋអាមេរិក

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍បានតែងតាំងលោក Christian Turner ដែលជាអ្នកការទូតជាន់ខ្ពស់ ដែលទើបតែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិ ជាឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិក។

លោកTurner ដែលការិយាល័យការបរទេសអង់គ្លេស បានពណ៌នាថាជា អ្នកការទូតជាន់ខ្ពស់ ដែលមានបទពិសោធន៍បំផុតម្នាក់ របស់ចក្រភពអង់គ្លេសនឹងត្រូវមកជំនួសតំណែងលោក Peter Mandelson ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែកញ្ញា បន្ទាប់ពីរឿងអាស្រូវ។

យោងតាមជីវប្រវត្តិផ្លូវការលោក Turner ត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតអង់គ្លេស និងជាតំណាងអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីខែឧសភា ប៉ុន្តែមិនទាន់បានចូល កាន់តំណែងជាផ្លូវការនោះទេ។
លោកធ្លាប់បម្រើការជា នាយកផ្នែកនយោបាយនៅការិយាល័យការបរទេស អង់គ្លេស និងជាស្នងការជាន់ខ្ពស់ របស់ចក្រភពអង់គ្លេស ប្រចាំប៉ាគីស្ថានពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top