កីឡា

បន្លំហើយនៅតែចាញ់ ៖ រឿងអាស្រូវ របស់កីឡាការិនីឆ្នើមថៃ Tokyogurl បានធ្វើឲ្យរំជើបរំជួល ដល់កីឡាអេឡិចត្រូនិកថៃ ក្នុងព្រឹត្តិការណ៍ SEA Games 33

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃត្រូវបានរង្គោះរង្គើដោយរឿងអាស្រូវ កីឡាអេឡិចត្រូនិក បន្ទាប់ពីកីឡាការិនី Warasin “Tokyogurl” Naraphat ត្រូវបានគេចាប់បានថា បានប្រើប្រាស់កម្មវិធី ដែលគ្មានការអនុញ្ញាត ក្នុងអំឡុងពេលការប្រកួត Arena of Valor (RoV) ទល់នឹងវៀតណាមនៅព្រឹត្តិការណ៍ការប្រកួត SEA Games លើកទី 33 ។

នាង Naraphat ត្រូវគេស្គាល់ដោយឈ្មោះហៅក្រៅ ក្នុងហ្គេមរបស់នាងថា “Tokyogurl” ត្រូវបានគេរកឃើញថា បានរំលោភលើច្បាប់បច្ចេកទេស កីឡាអេឡិចត្រូនិក ដែលហាមឃាត់យ៉ាងតឹងរ៉ឹង ចំពោះការប្រើប្រាស់កម្មវិធីភាគីទីបី ឬការកែប្រែឧបករណ៍ប្រកួតណាមួយ ។ ការរំលោភបំពាននេះ បានកើតឡើងក្នុងអំឡុង ពេលការប្រកួតរបស់ប្រទេសថៃ ទល់នឹងវៀតណាមកាលពីថ្ងៃអង្គារ បន្ទាប់ពីការសង្ស័យកាន់តែខ្លាំងឡើង តាមអ៊ីនធើណេតបន្ទាប់ពីប្រទេសថៃ បានរងបរាជ័យ ០-៣ កាលពីមួយថ្ងៃមុន ។

ការព្រួយបារម្ភដំបូង បានលេចចេញនៅលើបណ្តាញសង្គម ជាមួយនឹងការរំពឹងទុកថា នាង Tokyogurl ដែលលេងជាអ្នកបាញ់កាំភ្លើងរបស់ក្រុម បានដំឡើងកម្មវិធីខុសច្បាប់នៅលើឧបករណ៍ប្រកួត។ នៅពេលបញ្ហានេះត្រូវបានរាយការណ៍ នាយកដ្ឋានបច្ចេកទេស SEA Games បានចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ ហើយបានបញ្ជាក់ថាការបន្លំបានកើតឡើង។

លោក Santi Lothong ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកថៃ (TESF) បានថ្លែងទៅកាន់ហេតុការណ៍នេះដោយផ្ទាល់ក្នុងអំឡុងពេលផ្សាយផ្ទាល់តាម YouTube កាលពីថ្ងៃពុធ ដោយហៅវាថា ជាភាពអាម៉ាស់យ៉ាងខ្លាំង។ លោកបាននិយាយថា ការបន្លំហើយនៅតែចាញ់ វាពិតជាគួរឲ្យអាម៉ាស់ណាស់។

យោងតាមសារព័ត៌មាន Khaosod បាននិយយាថា ប្រធានក្រុម Jomkhon “Givemeakiss” Phumsinin បាននិយាយថា នាង Tokyogurl បានស្នើសុំខ្ចីឧបករណ៍ប្រកួតប្រជែងរបស់មិត្តរួមក្រុម ដោយអះអាងថា ទូរសព្ទរបស់នាងខ្វះការតភ្ជាប់អ៊ីនធើណេត។ ច្បាប់នៃការប្រកួតតម្រូវឲ្យមានការយល់ព្រមជាមុន និងហត្ថលេខារបស់គ្រូបង្វឹក សម្រាប់ការចែករម្លែកឧបករណ៍ប្រកួតប្រជែង៕

Most Popular

To Top