យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធ Gabriel Jesus បានលើកឡើង និងបញ្ជាក់សាជាថ្មី ហើយថាខ្លួនមិនមានបំណង ក្នុងការចាកចេញពីក្លឹបនោះឡើយ។
កីឡាករខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីលរូបនេះបន្តថា នៅតែមានផែនការ ក្នុងការបន្តលេងជាមួយនឹង Arsenal និងប្តេជ្ញាចិត្តក្នុងការប្រជែងតំណែង របស់ខ្លួនជាមួយនឹងក្រុមនៅក្រោម ការដឹកនាំរបស់លោក Mikel Arteta ដដែល។
គួរឲ្យដឹងដែរថាកន្លងមក Jesus តែងតែមានព័ត៌មានអំពីការចាកចេញ នៅរដូវកាលទីផ្សារខែមករានេះ ប៉ុន្តែមិនច្បាស់ទេថា មានក្លឹបណាដែលកំពុង ចាប់អារម្មណ៍កុងត្រារបស់គាត់។
ទោះបីជាយ៉ាងណាក្តីកីឡាករ Jesus នៅតែបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការបន្តចង់រស់នៅជាមួយនឹង Arsenal ជាមួយនឹងលោក Arteta ទាំងដែលមិនសូវជាទទួលបាន ឳកាសក្នុងការបង្ហាញ ខ្លួនជាញឹកញាប់ឡើយជាមួយនឹងក្រុមក្តី៕
ប្រែសម្រួល៖ស៊ុនលី
