The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេណែនាំឲ្យធ្វើការចុះហត្ថលេខាយកកីឡាករ Karim Adeyemi នៅខែមករាខាងមុខនេះ។
កីឡាករឆ្នើមរបស់ក្លឹប Dortmund រូបនេះ នឹងអាចមកជំនួសតំណែង របស់កីឡាករ Bryan Mbeumo និង Amad Diallo ដែលនឹងត្រូវជាប់រវល់ ក្នុងព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ Africa Cup of Nations ។
អវត្តមានរបស់កីឡាករទាំងពីរនឹងធ្វើឲ្យក្រុម របស់លោក Ruben Amorim ដែលជាគ្រូបង្វឹកជួបបញ្ហា ក្នុងការប្រកួតប្រជែង ការប្រកួតក្នុងលីគនៅរដូវកាលនេះ ។
គួរឲ្យដឹងដែរថាបច្ចុប្បន្ន Man UTD កំពុងឈរនៅលេខរៀងទី៦ ក្នុងកំពូលតារាងមានពិន្ទុចំនួន២៦តាមពីក្រោយ Crystal Palace និង Chelsea ដែលមាន២៦ពិន្ទុនិង២៨ពិន្ទុរៀងគ្នា៕
ប្រែសម្រួល៖ស៊ុនលី
