កីឡា

លោក ដួង មាសចំរើន ៖ កម្មវិធីធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ កីឡាអត្តពលកម្មក្នុងចំណោម កុមារ និងយុវជននៅកម្ពុជា

ខេត្តពោធិ៍សាត់៖លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិសាត់ ព្រមទាំងសមាជិក ប្រតិបត្តិសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និងលោកគ្រូ អ្នកគ្រូ ជុំវិញខេត្តពោធិសាត់នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នេះបានអញ្ជើញចូលរួមពិធីការអភិវឌ្ឍកីឡាអន្តពលកម្មតាមរយៈការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន នៅកម្ពុជា នៅខេត្តពោធិ៍សាត់។

លោក ដួង មាសចំរើន អគ្គនាយករងកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គចិត្តបានមានប្រសាសន៍ថា ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្ត និងកោតសសើរដ៏ស្មោះ ចំពោះកិច្ចសហការរបស់មន្ទីរ អប់រំ យុវជន និងកីឡា ដែលបានសហការយ៉ាងជិតស្និទ្ធ ធ្វើឲ្យកិច្ចដំណើរការ ការ ប្រកួ តនេះ ប្រព្រឹត្តទៅបាន និងកោតសរសើរចំពោះប្រតិភូ គ្រូបង្វឹក និង ក្មួយៗសិស្សានុសិស្ស ជាកីឡាករ-កីឡាការិនី ទាំងអស់ដែលបានចូលរួម គោលបំណងដើម្បីលើកកម្ពស់កីឡាអត្តពលកម្មក្នុងចំណោម កុមារ និងយុវជននៅកម្ពុជា នាឱកាសនេះ ។ នេះជាលើកទី២ បន្ទាប់ពីខេត្ត កំពង់ឆ្នាំង ដែលផ្តួចផ្តើមគំនិត ហើយក៍ជាការប្ដេជ្ញាចិត្ត រួមគ្នាក្នុងការអភិវឌ្ឍ ធនធានមនុស្សជំនាន់ក្រោយតាមរយៈកីឡា។ ឆ្នាំ២០២៥នេះ និងឆ្នាំខាងមុខ យើងនឹងចូលរួមជាមួយ មន្ទីរអប់រំ យុវជន រាជធានី ខេត្ត សិស្សានុសិស្សមកពីអនុវិទ្យាល័យ និង សាលាបឋមសិក្សាមួយចំនួន នៅទូទាំងខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ ដោយផ្តល់ឱកាសសម្រាប់ កុមារ និងយុវជន ដែលមាន អាយុចន្លោះពី ៦ឆ្នាំ ដល់ ១៨ ឆ្នាំ ដើម្បីចូលរួមក្នុងការប្រកួតកីឡា និងសកម្មភាពកីឡា។

លោកប្រធានបន្តថា សមាសធាតុសំខាន់នៃកម្មវិធីនេះផងដែរ គឺសហព័ន្ធនឹងធ្វើការបណ្តុះបណ្តាលគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសមួយចំនួន ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងណែនាំអត្តពលិកវ័យ ក្មេង និងយុវជនរបស់យើង។ តាមរយៈការប្ដេជ្ញាចិត្តរបស់ពួកគេ យើងនឹងពង្រឹងបាននូវការអភិវឌ្ឍ អត្តពលិក និងធានាថាកុមារ និងយុវជនទទួលបានការបណ្ដុះបណ្តាល និងលេងកីឡាដែលមានគុណភាព និងជាឱកាសក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាដើម្បីភាពរីកចម្រើន និងមានឧត្តមភាព ថ្នាក់ខេត្តពិតប្រាកដ។ដោយមាន ការគាំ ទ្រ ពីសប្បុរសជន ដៃគូផ្តល់មូលនិធិ គម្រោងនេះនឹងផ្ដល់ការគាំទ្រយ៉ាង ទូលំទូលាយ រួមទាំងការធ្វើដំណើររបស់បុគ្គលិក ការដឹកជញ្ជូ នសម្រា ប់អត្តពលិកជាសិស្សានុសិស្ស ការបណ្តុះបណ្តាលគ្រូបង្វឹក ការគ្រប់គ្រងការប្រកួត ឧបករណ៍កីឡា ការជួសជុល និងការតុបតែងទីកន្លែង និងមេដាយ និងពានរង្វាន់។ ការវិនិយោគទាំងនេះនឹងជួយបង្កើតកម្មវិធីអត្តពលកម្មនេះកាន់តែរស់រវើក រួមបញ្ចូល និងប្រកបដោយចីរភាព ដែលបម្រើទាំងសាលារៀន និងសហគមន៍ក្នុងខេត្តផងដែរ។

ក្រៅពីការប្រកួតប្រជែង និងសកម្មភាពកីឡា គំនិតផ្តួចផ្តើមនេះបង្ហាញពីចក្ខុវិស័យទូលំ ទូលាយជាងមុន៖ ដើម្បីលើកកម្ពស់សុខភាពរាងកាយ ការធ្វើការជាក្រុម និងវិន័យក្នុងចំណោមកុមារ និងយុវជន ព្រមទាំងដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដែលជាកា រចូលរួមចំណែក ដល់ការអភិវឌ្ឍរយៈពេលវែងនៃអត្តពលកម្មនៅកម្ពុជា។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ខ្ញុំសូម សម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះ មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ អ្នកផ្តល់ ជំនួយឧបត្ថម្ភ និងដៃគូពាក់ព័ន្ធទាំងអស់ដែលផ្តល់កិច្ចសហការ និងការគាំទ្រ ធ្វើឱ្យគំនិតផ្តួចផ្ដើម នៃកម្មវិធីនេះអាចធ្វើទៅបាន។ សង្ឈឹមថាកម្មវិធីនេះនឹងកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍ កុមារ និងយុវជន ឱ្យមានមោទនភាពជាតិ និងឧត្តមភាពតាមរយៈកីឡា៕

ដោយ៖លី ភីលីព

Most Popular

To Top