កីឡា

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ៖ ព្រឹទ្ធាចារ្យ យី សារុន អតីតកីឡាករវាយកូនបាល់ ជើងចាស់ដ៏ល្បីរបស់កម្ពុជានាឆ្នាំ១៩៦០ បានទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ

ភ្នំពេញ៖ លោកគ្រូ យី សារុន កីឡាករសំខាន់មួយនៃប្រវត្តិសាស្ត្រកីឡាវាយកូនបាល់កម្ពុជា និងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ក្នុងសម័យមុនរបបខ្មែរក្រហម ហើយលោកជាផ្នែកមួយនៃជំនាន់ក្រោយដែលបានជាគ្រឹះសម្រាប់កីឡាវាយកូនបាល់ក្នុងប្រទេសកម្ពុជា និងបានចូលរួមបន្តលើកស្ទួយនៃកីឡានេះ ដល់ពេលបច្ចុប្បន្ន លោកបានទទួលមរណភាពនៅ១៩ ធ្នូ ២០២៥ ក្នុងវ័យ ៨១ឆ្នាំ។

យោងតាមសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានសរសេរលើបណ្តាញសង្គមថា លោកគ្រូ យី សារុន បានទទួលការគោរពយ៉ាងខ្លាំងមិនត្រឹមតែជាអតីតកីឡាករជម្រើសជាតិទេ ប៉ុន្តែជាគ្រូ និងអ្នកណែនាំដែលបានបំផុសគំនិត និងចែករម្លែកចំណេះដឹងរបស់លោកចំពោះកីឡាករ និងកីឡាការិនីជាច្រើន។ លោកគ្រូ យី សារុន ខ្ញុំសង្ឃឹមថាលោកគ្រូ និងបានទុកអ្នកស្នេហ៍កីឡានៅជាមួយលោកគ្រូរួមទាំងប្រពន្ធ និងកូនៗ ៣នាក់របស់លោកគ្រូជានិច្ច។ មរតក និងវិញ្ញាណក្ខន្ធរបស់លោកគ្រូ នឹងបន្តរស់នៅជាមួយ Tennis Cambodia និងជំនាន់ក្រោយជានិច្ច។

លោក ជា ពៅ អគ្គលេខាធិការរងនៃកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានប្រាប់ឲ្យដឹងថា លោក យី សារុន អតីតកីឡាករវាយកូនបាល់ជើងចាស់ដ៏ល្បីរបស់កម្ពុជានាឆ្នាំ១៩៦០ កាលពីចុងសប្តាហ៍មុននេះ បានចុះទៅបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីវាយកូនបាល់វ័យក្មេងនៅខេត្តកែប ដើម្បីបង្កើនសមត្ថភាពពួកគេឱ្យកាន់តែល្អប្រសើរ និងមានការតស៊ូក្នុងការហ្វឹកហាត់ជាមួយនឹងលោក ងូវ សុខ គ្រូបង្វឹកកីឡាវាយកូនបាល់ប្រចាំខេត្តកែប ។

បេសកកម្មចូលរួមបណ្តុះបណ្តាលក្មេងៗនៅខេត្តកែបរបស់លោក យី សារុន ខាងលើនេះ គឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤ ដែលរៀបចំឡើងដោយថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។ ថ្នាក់ដឹកនាំកីឡាវាយកូនបាល់កម្ពុជាអញ្ជើញលោក យី សារុន ទៅបង្ហាត់បង្រៀនដល់កុមារា-កុមារីខេត្តកែបនោះ គឺដើម្បីណែនាំពួកគេឱ្យស្គាល់ពីសមាសភាព និងស្នាដៃរបស់គាត់ក្នុងវិស័យកីឡាកម្ពុជា ជាពិសេសគឺការផ្តល់ដំបូន្មានល្អៗដល់ក្មេងៗ និងយុវជនជំនាន់ក្រោយក្នុងខេត្តកែបផងដែរ ។

គ្រូបង្វឹករូបនេះ បានបន្តទៀតថា លោក យី សារុន ធ្លាប់ឆ្លងកាត់បទពិសោធន៍ប្រកួតច្រើនឆ្នាំមកហើយ ហើយលោកក៏ធ្លាប់បានចូលរួមប្រកួតកីឡាវាយកូនបាល់នៅប្រទេសរុស្ស៊ីទៀតផង ។ ដូច្នេះការបង្ហាញវត្តមានលោក យី សារុន នៅខេត្តកែបលើកដំបូងនេះ គឺក្នុងគោលបំណងចង់ឱ្យក្មេងៗទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ និងតស៊ូគ្រប់ឧបសគ្គសព្វបែបយ៉ាង ដើម្បីក្លាយខ្លួនទៅជាកីឡាករ-កីឡាការិនីអាជីពម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញយូរអង្វែងពិតប្រាកដ។ នៅក្នុងឱកាសនោះ លោក យី សារុន បានធ្វើការប្រកួតជាមួយក្មេងៗ រួមទាំងបានបង្ហាញពីបច្ចេកទេសផ្សេងៗទាក់ទងនឹងកីឡាវាយកូនបាល់ ដើម្បីឱ្យពួកគេត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ Tournoi des Petits AS de kep ៕

ដោយ៖ លី ភីលីព

Most Popular

To Top