បច្ចេកវិទ្យា

TikTok ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិនិយោគិនអាមេរិក Oracle និង Silver Lake ដើម្បីបង្កើតក្រុមហ៊ុនថ្មីនៅអាមេរិក

សាន់ហ្វ្រាន់ស៊ីស្កូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា បណ្តាញសង្គមយក្សចិន TikTok បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិនិយោគិនសំខាន់ៗចំនួន ៣ គឺ Oracle Silver Lake និង MGX ដើម្បីបង្កើតក្រុមហ៊ុន TikTok ថ្មីននៅអាមេរិក ដោយធានាថា វេទិកាវីដេអូសង្គមដ៏ពេញនិយមនេះអាចបន្តដំណើរការនៅអាមេរិក។

នេះបើយោងតាមអនុស្សរណៈផ្ទៃក្នុង ចេញផ្សាយដោយ The Associated Press ថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ២២ ខែមករា ហើយការទំនាក់ទំនងនេះ នាយកប្រតិបត្តិ Shou Zi Chew បានបញ្ជាក់ទៅកាន់បុគ្គលិកថា ByteDance និងTikTok បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធក្រុមហ៊ុន។

នេះបើយោងតាមអនុស្សរណៈថា ពាក់កណ្តាលនៃក្រុមហ៊ុន TikTok ថ្មីនៅអាមេរិក ដែលក្រុមហ៊ុននេះវិនិយោគរួមគ្នានឹងជាកម្មសិទ្ធិរបស់ក្រុមវិនិយោគិនមួយក្រុម ក្នុងចំណោមនោះមាន Oracle  Silver Lake និងក្រុមហ៊ុនវិនិយោគ Emirati MGX ម្នាក់ៗនឹងកាន់កាប់ភាគហ៊ុន ១៥ ភាគរយ។ ១៩.៩ភាគរយ នៃកម្មវិធីថ្មីនឹងត្រូវបានកាន់កាប់ដោយ ByteDance ខ្លួនឯង និង ៣០.១ភាគរយ ទៀតនឹងត្រូវបានកាន់កាប់ដោយសាខារបស់វិនិយោគិន ByteDance មានស្រាប់ ។

អនុស្សរណៈនេះបាននិយាយថា ក្រុមហ៊ុនបណ្តាក់ទុនរបស់អាមេរិកនឹងមានក្រុមប្រឹក្សាភិបាលថ្មីដែលមានសមាជិកភាគច្រើនជាជនជាតិអាមេរិកចំនួនប្រាំពីរនាក់។ វាក៏នឹងស្ថិតនៅក្រោមលក្ខខណ្ឌការពារទិន្នន័យរបស់ជនជាតិអាមេរិក និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ទិន្នន័យអ្នកប្រើប្រាស់សហរដ្ឋអាមេរិកនឹងត្រូវបានរក្សាទុកនៅមូលដ្ឋានក្នុងប្រព័ន្ធដែលដំណើរការដោយ Oracle។

មន្ត្រីអាមេរិកពីមុនបានព្រមានថា ក្បួនដោះស្រាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ByteDance ងាយរងគ្រោះដោយសារការរៀបចំដោយអាជ្ញាធរចិន ដែលអាចប្រើវាដើម្បីបង្កើតមាតិកានៅលើវេទិកាតាមរបៀបដែលពិបាករកឃើញ៕

Most Popular

To Top