បរទេស៖ កូរ៉េខាងជើងបានរិះគន់ជប៉ុន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់បានរាយការណ៍ថា ប្រទេសជប៉ុន គឺត្រូវការអាវុធនុយក្លេអ៊ែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកាលពីថ្ងៃអាទិត្យ ទីក្រុងព្យុងយ៉ាងបានព្រមានថា ការអនុញ្ញាតឱ្យប្រទេសជប៉ុនទទួលបាន អាវុធនុយក្លេអ៊ែរនឹងនាំឱ្យមាន “គ្រោះមហន្តរាយដ៏ធំមួយ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់នេះកើតឡើង បន្ទាប់ពីភាពចម្រូងចម្រាស ត្រូវបានផ្ទុះឡើង កាលពីសប្តាហ៍មុនដោយទីប្រឹក្សាជាន់ខ្ពស់ របស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ដែលបានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុនប្រហែលជាត្រូវពិចារណាឡើងវិញ នូវគោលនយោបាយគ្មាននុយក្លេអ៊ែរក្រោយសង្គ្រាមលោកលើកទី ២ ដោយសារការពឹងផ្អែកលើការ ទប់ស្កាត់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកអាច នឹងលែងគ្រប់គ្រាន់ទៀតហើយ ដូចដែលបានរាយការណ៍ដោយសារព័ត៌មានជប៉ុន NHK ។
ការអត្ថាធិប្បាយក្រៅកំណត់ត្រា ដែលពិពណ៌នាថា ជាទស្សនៈផ្ទាល់ខ្លួន បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយបង្កើតជាសំណួរអំពីតំណែង ផ្លូវការរបស់ទីក្រុងតូក្យូ។
ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា ការលើកឡើងរបស់មន្ត្រីរូបនេះ “បង្ហាញយ៉ាងច្បាស់ពីចរិតឆេវឆាវ និងឈ្លានពានរបស់ជប៉ុន”។ កូរ៉េខាងជើងបានហៅប្រទេសជប៉ុនថា “ប្រឈមមុខទ្វេរដង” សម្រាប់ការលើកកម្ពស់ពិភពលោកដែលគ្មាននុយក្លេអែរ ខណៈពេលដែល “ធ្វើការយ៉ាងលំបាកដើម្បីឆ្ពោះ ទៅរកនុយក្លេអ៊ែរ នៅពីក្រោយឆាក” ហើយបានជំរុញសហគមន៍ពិភពលោក មិនឱ្យអនុញ្ញាតឱ្យប្រទេសជប៉ុន បន្តផែនការរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
