ព័ត៌មានអន្តរជាតិ

ក្រុមបាល់ទាត់ អេស្ប៉ាញ ស្ថិតនៅជាក្រុមកំពូល សម្រាប់ចំណាត់ថ្នាក់បាល់ទាត់ បុរសរបស់ FIFA ឆ្នាំ ២០២៥

ZURICH ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញនឹងបញ្ចប់ឆ្នាំ ២០២៥ ក្នុងនាមជាក្រុមកំពូលលើ ចំណាត់ថ្នាក់របស់សហព័ន្ធកីឡាបាល់ទាត់ ពិភពលោក “FIFA” ដែលគ្មានក្រុមបាល់ទាត់ ជម្រើសជាតិមួយណាអាច ដណ្តើមតំណែងបានឡើយ។

មានការផ្លាស់ប្តូរមានកំណត់នៅក្នុងចំណាត់ថ្នាក់ថ្មី ដែលបានចេញផ្សាយនៅថ្ងៃចន្ទ ដោយមានតែការប្រកួតពានរង្វាន់អារ៉ាប់ប៉ុណ្ណោះ ត្រូវបានរាប់បញ្ចូលបន្ទាប់ពីចំណាត់ថ្នាក់ មុនត្រូវបានចេញផ្សាយនៅថ្ងៃទី ១៩ ខែវិច្ឆិកា។ កំពូលទាំង ១០ នៅតែមិនផ្លាស់ប្តូរ ដោយតាមលំដាប់គឺអាហ្សង់ទីន បារាំង អង់គ្លេស ប្រេស៊ីល ព័រទុយហ្គាល់ ហូឡង់ បែលហ្ស៊ិក អាល្លឺម៉ង់ និងក្រូអាស៊ី បន្ទាប់ពីអេស្ប៉ាញ។

អេស្ប៉ាញបានឈ្នះវគ្គជម្រុះ World Cup ពូល E ហើយនឹងជួបជាមួយអ៊ុយរូហ្គាយ អារ៉ាប៊ីសាអូឌីត និងកាប់វើដ ក្នុងពូល H សម្រាប់ការប្រកួតឆ្នាំ ២០២៦ ដែលសហធ្វើជាម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

FIFA បាននិយាយថា វៀតណាម ដែលបានឡើង៣ ចំណាត់ថ្នាក់ដល់លេខ ១០៧ ក្នុងចំណាត់ថ្នាក់ បានចុះបញ្ជីការលោតផ្លោះដ៏ធំបំផុត។ ចំណាត់ថ្នាក់បន្ទាប់នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី ១៩ ខែមករា៕

Most Popular

To Top