ព័ត៌មានអន្តរជាតិ

Real Madrid ព្រមព្រៀង ហើយក្នុងការផ្ទេរ ខ្សែប្រយុទ្ធប្រេស៊ីល Endrick ទៅកាន់ក្លឹបបារាំង Lyon

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបារាំង Lyon បានឈានទៅដល់កិច្ចព្រមព្រៀង ជាផ្លូវការហើយជាមួយ នឹងក្លឹបយក្សអេស្បាញ Real Madrid ជាមួយនឹងកុងត្រា ដ៏ធំអស្ចារ្យមួយ។

កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីឡ Endrick បើមិនមានអ្វីប្រែប្រួលទេ នឹងត្រូវផ្ទេរទៅចូលរួមក្លឹបបារាំង Lyon ក្នុងលក្ខណ្ឌកុងត្រាខ្ចីជើង បន្ទាប់ពីបានចំណាយពេលវេលា ដ៏យ៉ាប់យឺននៅជាមួយនឹង Real Madrid រដូវកាលចុងក្រោយនេះ ។

គួរឲ្យដឹងដែរថានៅ Real Madrid កីឡាកររូបនេះ មិនសូវទទួលបានឳកាស ក្នុងការបង្ហាញខ្លួនលេងឲ្យក្រុមនោះទេ សូម្បីតែកៅអីបម្រុងហើយការផ្ទេរ ទៅលេងនៅបារាំងនេះនឹងធ្វើឡើង សម្រាប់តែរយៈពេលពាក់កណ្តាល រដូវកាលនេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top