កីឡា

Man UTD ត្រៀមវិនិយោគ ដើម្បីនាំចូលកីឡាករខ្សែបម្រើ ចំនួន២រូបនេះ នៅរដូវក្តៅក្រោយ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានកំពុងត្រៀមរៀបចំផែនការ វិនិយោគដ៏ធំមួយនៅរដូវក្តៅក្រោយ។

តាមផែនការក្លឹបនឹង ចំណាយលុយមួយចំនួនធំ ក្នុងការនាំយកកីឡាករ ខ្សែបម្រើ លំដាប់ពិភពលោក ចំនួន២រូបមកចូលរួមក្លឹប ដោយក្នុងនោះ គឺមានកីឡាករល្បីៗ នៅលីគកំពូលអង់គ្លេស ស្រាប់ដូចជា Anderson, Wharton, Balebaនិង Alex Scott ជាដើម។

គួរឲ្យដឹងដែរថា ការរៀបចំផែនការនេះ ត្រូវបានគេមើលឃើញថាដោយសារ Man UTD មើលឃើញថា អនាគតរបស់កីឡាករ បច្ចុប្បន្នដូចជា Bruno, Casemiro, Mainoo ផងនោះគឺសុទ្ធតែ មិនសូវប្រាកដប្រជាទៀត ឡើយនៅពេលខាងមុខ ជាមួយនឹងទឹកដី Old Trafford៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top